លោក ផល ចាន់សូឌី អនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ទទួលបន្ទុកផ្នែកសប្បុរសធម៌ តំណាងឲ្យ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព

បានអញ្ជើញចុះទៅសួរសុខទុកលោក ឈុន តុលា ប្រធានរដ្ឋបាល អង្គភាពគេហទំព័រសារព័ត៍មាន ASEAN DAILY រស់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌ ឬស្សីកែវ
រាជធានីភ្នំពេញព្រមទាំងយកថវិកាចំនួន៣២មុឺនរៀលប្រគល់ជូន លោក ឈុន តុលាជាប្រធានរដ្ឋបាល របស់អង្គភាពសារព័ត៌មាន ASEAN DAILY ដោយភរិយារបស់គាត់ទើបសម្រាលបានកូនប្រុស១នៅវេលាម៉ោង ៩:១៣នាទីយប់ នៅថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២៥ លោក ផល ចាន់សូឌី អនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ទទួលបន្ទុកផ្នែកសប្បុរសធម៌
នារសៀល ថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារជំនួសឱ្យ លោក មីន ចាន់ធីប្រធានសមាគមសម្ព័ន្ធយុវជសារព័ត៌មានដើម្បីសន្តិភាព នាំយកថវិកាចំនួន៣២មុឺនរៀលប្រគល់ជូនលោក ឈុន តុលាព្រមទាំងភរិយា ដែលទើបឆ្លងទន្លេថ្មីៗនេះ
ក្នុងឱកាសនេះដែរ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានធ្វើការផ្ដាំផ្ញើសួរសុខទុក្ខ ភរិយាលោកឈុន តុលា ព្រមទាំងក្រុមគ្រួសារ ដែលជា ប្រធានរដ្ឋបាលរបស់អង្គភាពសារព័ត៌មាន ASEAN DAILY
ជាចុងក្រោយ ខ្ញុំបាទ ឈុន តុលា ព្រមទាំងក្រុមគ្រួសារមានទីលំនៅបច្ចុប្បន្នរស់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ
សូមគោរពជូនពរ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងលោកផល ចាន់សូឌី អនុប្រធាន សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពព្រមទាំងថ្នាក់ដឹកនាំសមាគមនិង ក្រុមការងារសារព័ត៍មានអង្គភាពASEAN DAILY ឲ្យជួបពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀនឃ្លាតឡើយ៕
