ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ រាជរដ្ឋាភិបាល​បានចាត់ទុកវិស័យឯកជន និងស្ថាប័នរដ្ឋជាដៃគូរមិនអាចខ្វះគ្នាបានក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចប្រទេសជាតិ។


(ខេត្តព្រះសីហនុ)​: ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ់ចុះទស្សនះកិច្ច និងប្រជុំដោះស្រាយសំណើ ក៏ដូចជាសំណូមពរ របស់តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង គ័រជឺ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជាកិច្ចចាប់ផ្តេីមក្នុងកិច្ចប្រជុំលោកនាយកប្រតិបត្តិតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង គ័រជឺ បានធ្វេីការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដោយលោកបានមានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង គ័រជឺ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់​បង្កេីតឡេីងក្នុងឆ្នាំ២០១៨ រហូតមកដល់ឆ្នាំ២០២៥ នេះ​មានការរីកចម្រេីនច្រេីយដោយមានការជួយគាំទ្រពីរដ្ឋបាលខេត្ត ស្ថាប័ន​ CDC និងរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ រហូតដល់សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ហេីយក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង គ័រជឺគឺមានកម្មករប្រមាណជា ១៦០០០នាក់ ក្នុងនោះរោងចក្រក៏បានរៀបចំនូវកន្លែងស្នាក់នៅចំពោះកម្មករដែលមកពីខេត្តឆ្ងាយៗផងដែរ។ ទន្ទឹមនឹងនោះលោកបានបញ្ជាក់ទៀតថា តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង គ័រជឺ​ ក៏មាននៅស្រែអំបិល-ខេត្តកោះកុង​ ហេីយថ្មីៗនេះលោកក៏មានបំណងបន្តពង្រីកតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង គ័រជឺ​ មួយទៀតនៅក្នុងក្រុងកំពង់សោមក្នុងផ្ទៃដី១០ហិកតា ប្រសិនបេីទីផ្សារអចលនទ្រព្យដីធ្លីក្នុងស្រុកធូរថ្លៃ លោកក៏បានសម្តែងនូវក្តីព្រួយបារម្ហក្នុងការរកំលាំងកម្មករ ក៏ដូចគា្នទៅនឹងបញ្ហាប្រឈមនានាផ្សេងទៀតដែលអាចនឹងកេីតឡេីង។

នាយកប្រតិបត្តិរូបនោះ​ បានបន្តទៀតថាបច្ចុប្បន្ន ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង​ ក្នុងស្រុកឯ មានរោងចក្រជាច្រេីន ហេីយកំណេីនប្រជាពលរដ្ឋក្នុងស្រុកក៏កាន់ទៀតកេីន ដូច្នេះរាល់ការចេញចូលមកបំរេីការងាររបស់កម្មករក្នុងតំបន់សេដកិច្ចរបស់លោកតែងតែជួបការកក់ស្ទះជារៀងរាល់ថ្ងៃ​ ក៏ដូចជាសកម្មភាពដឹកទំនិញ ឫក៏ឥវ៉ាន់ចេញទៅក្រៅប្រទេសក៏ជួបនូវបញ្ហាយឹតយ៉ាវក្នុងការពិនិត្យឯកសារចេញ-ចូល​ ត្រូវធ្វេីលិខិតតាមបែបបទរបស់មន្ត្រីគយ​ រួមទាំងពន្ធនាំចេញ-នាំចូលទៅកាន់សហរដ្ឋផងដែរ​ ។

ជាការឆ្លេីយតបនូវ សំណេីររបស់លោកនាយកប្រតិបត្តិតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង គ័រជឺ​ ក្នុងស្រុកព្រៃនប់​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​បាន​ គូសបញ្ជាក់​ថា​រដ្ឋបាលខេត្តព្រះសីហនុ​ រីករាយនឹងឯកភាពទទួលយកនូវអ្វីដែលបានលេីកឡេីង​ ព្រោះជានេះការអភិវឌ្ឍរយ:ពេលវែងស្របតាមគោលការរាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់ឧស្សហ៍កម្មសេដ្ឋកិច្ចពហុបំណង​ ក្រោមការដឹកនាំដ៏ឈ្លាស់វៃរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី​ ចាប់តាំងពីមានបញ្ហាព្រំដែនកម្ពុជា-ថៃ និងកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដូចជាយុទ្ធសាស្រ្តស្ងាត់តែមិនស្ងៀមអាមេរិកបានទម្លាក់ពន្ធចំពោះកម្ពុជាគួរអោយកត់សម្គាល់​ ។ ដោយឡែកបញ្ហាប្រឈមដូចជាការកក់ស្ទះចរាចរ ឯកឧត្តម​ អភិបាលខេត្តបានណែនាំដល់​ថ្នា​ដឹកនាំ​ស្រុកព្រៃនប់​ ជាពិសេសមន្ត្រីអនុវត្តចរាចរណ៍ផ្លូវគោកជួយសម្រួល់ដល់ការកក់ស្ទះការធ្វេីដំណេីររបស់បងប្អូនតាមបណ្តោយផ្លូវជាតិលេខ៤ ហេីយរដ្ឋបាលខេត្តក៏បាននឹងកំពុងតែធ្វេីការស្ថាបនាផ្លូវលំមួយខ្សែក្នុងភូមិ ដេីម្បីសម្រួលដ៏បងប្អូនកម្មករប្រេីប្រាស់ជំនួសផ្លូវជាតិលេខ៤ សព្វថ្ងៃនេះក្នុងការកាត់បន្ថយការស្ទះចរាចរណ៍។

ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ បានធ្វេីពន្យល់ដល់លោកនាយកប្រតិបត្តិទៀតថា ចំនួនកម្មករមិនមែនជាបញ្ហានោះទេ ប្រសិនលោកនាយកតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង គ័រជឺ ចង់ធ្វេីការពង្រីកបន្ថែមនៅក្នុងខេត្តព្រះសីហនុ ព្រោះសព្វថ្ងៃយេីងមានកំលាំងកម្មករក្នុងស្រុកដែលទេីបតែត្រលប់មកពីថៃ​ ហេីយអ្វីដែលត្រូវដោះគឺការរកកន្លែងស្នាក់នៅសំរាប់ពួក​គាត់​ ហេីយរាជរដ្ឋាភិបាល​សព្វថ្ងៃចាត់ទុកវិស័យឯកជន និងស្ថាប័នរដ្ឋជាដៃគូរមិនអាចខ្វះគ្នាបានក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចប្រទេសជាតិ។

 

ផ្សាយ​:ថ្ងៃទី​១៣ ខែវិច្ឆិកា​ ឆ្នាំ២០២៥

ដោយ​:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង