ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ “យុវជន​យុវតី​ សម័យតេជោ-ធិបតី​ ពិតជាមានសមត្ថភាព ចំណេះដឹង​ និងទេពកោសល្យ ពិតជាអស្ចារ្យ”.

(ខេត្ត​ព្រះសីហនុ)​: នាព្រឹកថ្ងៃទី​១៤ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ នៅសាខាមន្ទីរគណ:បក្សប្រជាជនកម្ពុជា​ ខេត្តព្រះសីហនុ​ បានរៀបចំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ខេត្ត វគ្គផ្តាច់ព្រ័ត្រ្ត ក្រោមប្រធានបទ​ ” គ្រឹះស្ថានសិក្សាសាធារណ:មានការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព​ ចាំបាច់ត្រូវមានការចូលរួមពីសហកមន៍ “​ ដោយមានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ និងឯកឧត្តម​ វង្ស​ ផាណាត​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ លោកគ្រូ-អ្នកគ្រូ រួមជាមួយសិស្សានុសិស្សប្រមានជាង១ពាន់នាក់។

ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​បាន​កោតសរសើរ​ និង វាយតម្លៃ​ខ្ពស់ចំពោះយុវជនយុវតីសម័យតេជោ-ធិបតី​ ថាពិតជាអស្ចារ្យ ពោរពេញ​ទៅដោយសមត្ថភាព គុណភាព​ និងទេពកោសល្យក្នុងការសិក្សារបស់ខ្លួន សាកសមជាទំពាំងស្នងឬស្សីដេីម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនៅថ្ងៃអនាគតខាងមុខ​ជាមួយគ្នា​នោះ​ ឯកឧត្តម​ អភិបាល​ខេត្ត​ ក៏បានផ្តាំផ្ញេីប្អូនៗដែលឈ្នះជាម្ចាស់ជ័យលាភីក្នុងថ្ងៃ អោយបន្តអភិវឌ្ឍន៍ខ្លួន និងខំប្រឹងសិក្សាស្រាវជ្រាវបន្តសំរាប់ត្រៀមខ្លួនប្រកួតប្រជែងថ្នាក់រាជធានី។

គួរបញ្ជាក់ផងដែរ កម្មវិធិជជែកដេញដោលយុវជនថ្នាក់ជាតិ​​ក្នុងវគ្គផ្តាច់ព្រត្រ្ត័រវាងសិស្សមកពីសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ និងសិស្សមកពីសាលាវិទ្យាល័យ ហ៊ុន សែន បឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ជាលទ្ធផលនៃការប្រកួតជជែកដេញដោល យុវជនថ្នាក់ខេត្តឆ្នាំ២០២៥ ម្ចាស់ជ័យលាភី លេខ១ បានទៅវិទ្យាល័យហ៊ុន សែន វាលរេញ ទទួលបានមេដាយពាន និងថវិកា ១ ៥០០ ០០០រៀល និងលេខ២ វិទ្យាល័យ ហ៊ុន សែន បឹងតាព្រហ្ម ថវិកា ១ ០០០ ០០០រៀល។

 

ផ្សាយ​:ថ្ងៃទី​១៤ ខែវិច្ឆិកា​ ឆ្នាំ២០២៥​

ដោយ:សៅ​ វាសនា(Harry​VS)​

 

 

 

 

 

ព័ត៌មានដែលជាប់ទាក់ទង