កម្ពុជា​ ​សូម​ស្វាគមន៍​ការមកដល់សារជាថ្មីរបស់នាវា Westerdam​ លេី​ទឹកដីនៃ​ខេត្តព្រះសីហនុ.

(ខេត្ត​ព្រះសីហនុ)​: នាវេលាព្រឹកម៉ោង៦:០០នាទី​ ​ថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ នាវាទេសចរណ៍​ឈ្មោះ

WESTERDAM សញ្ជាតិ HOLLAND បានចូលចតនៅកំពង់ផែស្វ​យ័​ត្ន​ ក្នុងសង្កាត់១ ​ក្រុងព្រះសីហនុ​ ដោយ​សុវត្ថិភាព​។

នាវានេះមានប្រវែង បណ្តោយ ២៨៥,២២ ម៉ែត្រ​ ទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,១០ ម៉ែត្រ ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេស វៀតណាម។

នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨០៤ នាក់ (ស្រី ១៥៦ នាក់) មាន ៣៩ សញ្ជាតិ។ និងមានភ្ញៀវ ទេសចរណ៍សរុបចំនួន ១,៨៥០ នាក់ (ស្រី ៩៩២ នាក់) មាន ៤៣ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺ សហរដ្ឋអាមេរិក អូស្ត្រាលី និងកាណាដា ហើយនាវា ទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃដដែល។

គួររំលឹកផងដែរថាកាលជំនាន់ Covid-19 នាវានេះ ត្រូវបានប្រមុខរដ្ឋស្តីទីសម្តេចតេជោ ហ៊ុន​ សែន​ អតីត​នាយករដ្ឋ​មន្ត្រី​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ អនុញ្ញាត​អោយធ្វេីការចូលចត បន្ទាប់ពីប្រទេសមួយចំនួនលេីពិភពលោកបដិសេធមិនអោយសំចត។

 

ផ្សាយ​:ថ្ងៃទី​១៨ ខែវិច្ឆិកា​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង