ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ស​ សុខា​ បានអញ្ជេីញ​ចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងារ ៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជន​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត​.​

(ខេត្ត​ព្រៃវែង)​៖ នាព្រឹកថ្ងៃ​ទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ស​ ​សុខា​ ឧប​នាយករដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ និងក្នុងនាមជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជេីញ​ចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងារ ៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង នៅស្នាក់ការគណបក្សស្រុកពោធិ៍រៀង។

 

ផ្សាយ:ថ្ងៃទី​២២ ខែវិច្ឆិកា​ ឆ្នាំ២០២៥

ដោយ​:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង