ឯកឧត្តម​ អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧប​នាយករដ្ឋ​មន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥).

(ភ្នំពេញ)​៖ នារសៀលថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤  ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានអញ្ជើញអធិបតីពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នៅសណ្ឋាគារ សាន់ & ម៉ូន រីវើសាយ។​

ថ្លែងក្នុងពិធីបិទសិក្ខាសាលានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងជាប្រធានលេខាធិការ ដ្ឋាន(គ.ជ.ដ.អ.) បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផល សិក្ខាសាលាក្នុងថ្ងៃនេះ និងគោលបំណងយុទ្ធសាស្ត្រលើ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ ស្តីពី អត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) ជូនឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស នៃអង្គសិក្ខាសាលាផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន (គ.ជ.ដ.អ.) បានមានប្រសាសន៍ថ្លែងអំណរដល់តំណាងក្រសួង ស្ថាប័ន អង្គភាព ពាក់ព័ន្ធ នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការ ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យ ឯកជន ដែលតែងចូលរួមសហការ លើក កម្ពស់ការងារអត្តសញ្ញាណកម្មនៅកម្ពុជា សំដៅធានាការផ្តល់ អត្តសញ្ញាណស្របច្បាប់នៅកម្ពុជា និងឆ្លើយនឹងតម្រូវការរបស់ ប្រជាពលរដ្ឋ ។ ជារួម ការចូលរួមនេះបង្ហាញអំពីឆន្ទៈ ក្នុង ការសម្រេចនូវបេសកកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនើបកម្ម និងពង្រឹងប្រព័ន្ធអត្តសញ្ញាណកម្មជាតិ សម្រេចឱ្យបាន “បុគ្គលគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណកម្ម” និង “មនុស្សម្នាក់អត្តសញ្ញាណតែមួយ” តាមរយៈ ការអនុវត្ត ផែនការ យុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាល ទី២ ២០២៦-២០៣៥។

 

ផ្សាយ​:ថ្ងៃទី​២៤ ខែវិច្ឆិកា​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា​(Harry​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង