នាវាទេសចរណ៍ខ្នាតយក្សលំដាប់អន្តរជាតិចំនួន២គ្រឿង បាននាំយកភ្ញៀវចម្រុះជាតិសាសន៍ជិត៤ពាន់នាក់ មកសំចត និងទស្សនាខេត្តព្រះសីហនុក្នុងថ្ងៃតែមួយ..

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នាវាទេសចរណ៍ បរទេសចំនួនពីរគ្រឿង បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ក្នុងព្រឹកតែមួយដោយសុវត្ថិភាពនឹងបាននាំភ្ញៀវទេសចរណ៍បរទេស ចម្រុះជាតិសាសន៍ជិតបួនពាន់នាក់ចូលទស្សនានៅខេត្តព្រះសីហនុ។
នាវាទាំងនេះ នាវាទី១ NOWEGIAN សញ្ជាតិ BAHAMAS ចូលចតវេលាម៉ោង៨ ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាំភ្ញៀវ ទេសចរណ៍បរទេសចំរុះជាតិសាសន៍ចំនួន ១ ៨៧៧ នាក់ ស្រីចំនួន ១ ០៣៩ នាក់ (មាន៥២ សញ្ជាតិ) រួមនិងនាវឹក ចំនួន៨៦៤ នាក់ ស្រី ១៩១ នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេល ០១ថ្ងៃ ។
– ចំនួនភ្ញៀវដែលមានច្រើនជាងគេ CHINA, CANADA និង BRITISH
+ លក្ខណៈបច្ចេកទេស៖
ប្រវែងបណ្តោយ 268,29m
ប្រវែងទទឹង 32,20 m
ជំរៅទឹក 8,4 m នាវាមកពីប្រទេសចិន ត្រឡប់ទៅប្រទេស ថៃនឹងចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញ នៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃ ខែ ឆ្នាំដដែល ។
នាវាទី២ Westerdam សញ្ជាតិ Holland ចូលចតនៅកំពង់ផែ ស្វយ័តអន្តរជាតិខេត្តព្រះសីហនុ វេលាម៉ោង៩ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាំភ្ញៀវទេសចរណ៍បរទេសចំរុះជាតិសាសន៍ចំនួន១ ៨៩៦ នាក់ ស្រីចំនួន ១ ០២២ នាក់ (មាន៤២ សញ្ជាតិ) រួម និងនាវឹកចំនួន ៨០០ នាក់ ស្រី ១៦០ នាក់ មកទស្សនាប្រទេស កម្ពុជារយៈពេលមួយថ្ងៃដូចគ្នា ។ចំនួនភ្ញៀវដែលមានច្រើនជាងគេ USA ៦២៣ នាក់ និង AUS ៥៣៩នាក់ ។
+ លក្ខណៈបច្ចេកទេស៖
ប្រវែងបណ្តោយ 285,22 m
ប្រវែងទទឹង 32,20 m
ជំរៅទឹក 8,10 m នាវាមកពីប្រទេសថៃ ត្រឡប់ទៅប្រទេស ម៉ាឡេស៊ីនិងចាកចេញពីកំពង់ផែ ក្រុងព្រះសីហនុវិញនៅវេលាម៉ោង ១៩ យប់ថ្ងៃខែឆ្នាំដដែល ។
យោងតាមអជ្ញាធរ និងមន្ត្រីផ្នែកទេសចរណ៍បាមឲ្យដឹងថា គោលដៅដែលភ្ញៀវទៅទស្សនាកម្សាន្ត រួមមាន ការធ្វើដំណើរទស្សនាចរចល័តក្នុងក្រុងព្រះសីហនុ និងតាមគោលដៅដែលអជ្ញាធររៀបចំរួមមាន៖ វេទិកា៧មករា (វិមានឯករាជ្យក្រុងព្រះសីហនុ), ឆ្នេរអូឈើទាល, ភោជនីយដ្ឋាន Seaside, Bay of life, វត្តលើ, វត្តសមាធិ, វត្ត ក្រោម, ទំនប់រលក, រូបសំណាកព្រះថោងនាងនាគ, រូបសំណាកព្រះ សិវៈ និងព្រះនាងឧមាវតី, រូបសំណាកតោពីរ, សាលាបឋម ហ៊ុនសែនរាម, សាលាបឋមហ៊ុន សែន បិតត្រាំង ៕
ផ្សាយ:ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)














