តើការលក់ដូរលើចំណីផ្លូវសារធារណៈលក់ពេញចិញ្ជើមផ្លូវយ៉ាងអាណាធិបតេយ្យ នៅតាមបណ្តោយផ្លវលេខ៦អា ចំណុច ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាល តើមានច្បាប់អនុញ្ញាតអោយលក់ដែរឬទេ? ផ្សាយចេញពីរាជធានីភ្នំពេញនៅថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២៥

{“remix_data”:[],”remix_entry_point”:”challenges”,”source_tags”:[“local”],”origin”:”unknown”,”total_draw_time”:0,”total_draw_actions”:0,”layers_used”:0,”brushes_used”:0,”photos_added”:0,”total_editor_actions”:{},”tools_used”:{“transform”:1},”is_sticker”:false,”edited_since_last_sticker_save”:true,”containsFTESticker”:false}

ស្រុកមុខកំពូល : ផ្សារព្រែកអញ្ចាញ មួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៦A  ក្បែរសាលា ស្រុកមុខកំពូលប្រហែល ២០០ ម៉ែត្រក្នុងនោះដែរក៏ មានករណី លើកស្លាកយីហោតូចធំនិងលក់ដូរយ៉ាងអាណាធិបតេយ្យ យកចំណីផ្លូវធ្វើជាចំណតម៉ូតូ រំលោភលើដីចំណីផ្លូវសាធារណៈ គ្មានសណ្តាប់ធ្នាប់ សូមមន្ត្រីជំនាញ ចុះត្រួតពិនិត្យផងទាន ។
តាមប្រភពប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅផ្សារ ព្រែកអញ្ចាញ បានផ្ដល់ព័ត៌មានមកអង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំថាទីតាំងផ្សារព្រែកអញ្ចាញមានការដាក់លក់ដូរលក់តាមចិញ្ចើមផ្លូវនិងធ្វើអោយស្ទះផ្លូវជារៀងរាល់ថ្ងៃ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ផ្លូវសាធារណៈអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍រយៈរហេតុ តើមន្ត្រីប្រចាំតំបន់ កំពុងធ្វើអ្វី ឬមួយដេកលុងលក់អស់ទៅហើយ បានជាបណ្តោយ អោយមានការរំលោភបំពានផ្លូវសាធារណ:បែបនេះ
បន្ទាប់ពីអង្គភាពសារព័ត៌មានASEAN DAILY យើងទទួលបានប្រភពពីប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ ជាញឹកញាប់តាមបណ្តោយផ្លូវជាតិលេខ៦A  បានសង្កេតឃើញ នៅស្រុកមុខកំពូលមានការ រំលោភដីចំណីផ្លូវសាធារណៈ នៃការយកចំណីផ្លូវរដ្ឋ មកធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ផ្សារ មួយកន្លែងនេះ ដោយមិនដឹងថា មានច្បាប់អនុញាតពីអាជ្ញាធរអោយលក់ដូរពេញចិញ្ចើមផ្លូវឬមួយយ៉ាងណានោះទេ?
អង្គភាពសារព័ត៌មាន ASEAN DAILY យើង បានធ្វើសេចក្ដីរាយការណ៍គោរពជូនលោកយី យ៉េន អភិបាលស្រុកមុខកំពូល លោកបានឆ្លើយតបមកថាលោកបានឲ្យមន្ត្រីតំបន់ចុះធ្វើសណ្ដាប់ធ្នាប់ ជារៀងរាល់ថ្ងៃតែជាក់ស្ដែងការកកស្ទះនៅតែមាន ធ្វើឲស្ទះចរាចរណ៍តាមដងផ្លូវជារៀងរាល់ថ្ងៃ។
អង្គភាពសារព័ត៌មាន ASEAN DAILY យើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម គួច ចំរើន  អភិបាលនៃ គណៈអភិបាល  ខេត្តកណ្តាល និងជាគណៈបញ្ជាឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានASEAN DAILY យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

ព័ត៌មានដែលជាប់ទាក់ទង