ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ អញ្ជើញ​ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់.​

(ខេត្តព្រះសីហនុ)​: នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និង​ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ អមដំណេីរដោយឯកឧត្តម លោកជំទាវ​ លោកឧកញ៉ា​ លោក-លោកស្រី​ប្រធាន​មន្ទីរ​អភិបាលរងខេត្ត-ក្រុង​ និងមន្ត្រីជំនាញជាច្រេីនរូបទៀត បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ ស្ថិតនៅភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម​ នៃ​ខេត្ត​ព្រះសីហនុ​។

ពហុកីឡដ្ឋាននេះគឺជាសមិទ្ធផលថ្មីសំរាប់មុខមាត់ខេត្តព្រះសីហនុ ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់រដ្ឋាភិបាល អាណត្តិទី៧ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានគេដឹងថាអាចផ្ទុក អ្នកចូលរួមទស្សនាប្រមាណជា ៣១,៥០០នាក់។

បន្ថែមពីនេះ ពហុកីឡដ្ឋានក៏នឹងមានបញ្ចូលនូវ អគារសារមន្ទីរ សួនទេសចរណ៍ សាល មហោស្រព និងកន្លែងបោះតង់ផងដែរ។ ការសាងសង់នឹងអនុវត្តតាមរចនាបថ សហសម័យ (Modern) ដោយធានា គុណភាពខ្ពស់ និងបញ្ចូលអត្តសញ្ញាណ ជាតិ។

 

ផ្សាយ​:ថ្ងៃទី​៦ ខែធ្នូ​ ឆ្នាំ២០២៥

ដោយ​:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង