សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​៖ ភារកិច្ចចំបង​ និងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺការពារប្រជាជន និងការពារបូរណភាពទឹកដី..

(រាជធានី​ភ្នំពេញ)​: សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ភារកិច្ច ចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ៖

១. ការពារប្រជាជន

២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យ ភាពរបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវ ដល់គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាក់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង ប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នាដើម្បី បុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាក នេះ៕

 

ផ្សាយ​:ថ្ងៃទី​៨ ខែធ្នូ​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)​

ព័ត៌មានដែលជាប់ទាក់ទង