ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើសាជាថ្មីដល់ អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ទាំងអស់ កុំធ្វើការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពី ទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព …

(ភ្នំពេញ)​: ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន​ ​នាព្រឹកថ្ងៃទី​០​៨ ខែធ្នូ​ ឆ្នាំ២០២៥​ នេះ​ក្រោយពីមានការវាយប្រហាររបស់កងទព័សៀមរំលោភបំពានមកលេីដែនអធិបតេយ្យភាពកម្ពុជា​ ឯកឧត្តម​ រដ្ឋ​មន្ត្រី​ បានធ្វេីការបង្ហោះសារលេីគេហទំព័រទំនាក់ទនងសង្គមដោយមានខ្លឹមសារថា:

ក្រសួងព៌ត័ត៍មាន​សូមណែនាំ និងស្នើសាជាថ្មីដល់បងប្អូនអ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និង​អ្ន​​ក​​ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ កុំធ្វើការផ្សព្វផ្សាយ និងចែករំលែកព័​ត៌មានអំ​ពី​​ទី​តាំ​ងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យុទ្ធោប្បករណ៍ និងការ​ស​​​ម្ងា​ត់របស់កងទ័ព ដែលធ្វើឱ្យអន្តរាយដល់សន្តិសុខ ជាតិនិងបង្កគ្រោះថ្នាក់ដល់អ្នកបំពេញ​បេសកក​ម្ម​ជូ​​​ន​​​​ជា​តិ។

សូមបងប្អូនតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ជាពិសេសប្រភពពីអ្នកនាំពាក្យក្រសួងការពារជាតិដែលនឹងផ្តល់ព័ត៌មានជាប្រចាំពីការវិវត្តនៃស្ថានការណ៍។

 

ផ្សាយ​:ថ្ងៃទី​៨ ខែធ្នូ​ ឆ្នាំ២០២៥

ដោយ​:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង