ប្រមុខរដ្ឋ​ស្តីទីសម្តេច​តេជោ​ ​ហ៊ុន​ សែន​: កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង៕​

(ភ្នំពេញ)​:ប្រមុខរដ្ឋស្តីទីសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នៅមុននេះបន្តិចសម្តេចបានធ្វេីការបង្ហោះសារលេីបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចឆ្លេីយតបទៅនឹងការឈ្លានពានទឹកដីរបស់ចោរសៀម

មកលេីប្រទេសកម្ពុជាដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម:

ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។

 

ល្ងាចម្សិលមិញយើងបានតបតបន្ថែម

ដោយយប់មិញនិងព្រឹកនេះ។

តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថានឹងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា

១១ចំណុចនេះនៅកន្លែងណាខ្លះ?

ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែង

កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ

របស់យើងត្រូវវាយគ្រប់ចំណុចដែល

ខ្មាំងវាយចូល។

យើងការពារទឹកដីយើងដោយមាន

លេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់

ប្រភេទ។ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាច

ទូលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។

ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើង

អនុវត្តយុទ្ធវិធីកំទេចកម្លាំងរស់របស់

សត្រូវតាមរយៈការចាត់តាំងទប់ទល់។

 

សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បី

សន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។

 

សម្ដីលោកមេទ័ពខ្លាំងជាងប្រទេស

មហាអំណាចខាងអាវុធនិងកងទ័ពនៅ

លើពិភពលោកនេះទៅទៀត។

 

យើងពិតជាមិនអង្គុយអោបដៃឲ្យអស់

លោកបំផ្លាញតាមចិត្តចង់ របស់អស់លោកទេ។

 

ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទ

យើងថាល្មោភសង្រ្គាម។ពេលយើង

អត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទ

យើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះ

យើងវាយដើម្បីការពារខ្លួនទៀតហើយ

តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត?

កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្ត

វាយតបតដើម្បីការពារទឹកដីយើង៕

 

ផ្សាយ​:ថ្ងៃទី​៩ ខែធ្នូ​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង