ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិចិ្ឆកា និងលើកទិសដៅការងារបន្តខែធ្នូ ឆ្នាំ២០២៥ របស់មន្ទីរប្រឆាំងគ្រឿងញៀន

រាជធានីភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី៩ ខែធ្នូ​ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិចិ្ឆកា និងលើកទិសដៅការងារបន្តខែធ្នូ ឆ្នាំ២០២៥ របស់មន្ទីរប្រឆាំងគ្រឿងញៀន ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយពី លោកឧត្តមសេនីយ៍ទោ សំ សម្បត្តិ ប្រធានលេខាធិការដ្ឋាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, លោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរទទួលផែន លោកនាយការិយាល័យទាំង១១ក លោក-លោកស្រីនាយរងការិយាល័យ លោក-លោកស្រីនាយ-នាយរងផ្នែកនិងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងកោតសរសើរដល់មន្រ្តីក្នុងការិយាល័យទាំង១១ ដែលមានសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនបានល្អ ពិសេសអនុវត្តតាមគោលការណ៍ ក៏ដូចជាតាមបញ្ជាថ្នាក់ដឹកនាំយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនតាមវិន័យនគរបាលជាតិកម្ពុជា។

ដើម្បីជំរុញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រេចបានលទ្ធផលល្អ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានដាក់ទិសដៅ និងណែនាំដល់កងកម្លាំង បន្តគោរពបទវិន័យនគរបាលជាតិកម្ពុជា និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពប្រសិទ្ធភាពថែមទៀត៕

ព័ត៌មានដែលជាប់ទាក់ទង