សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការពារ​ជាតិអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ គិតត្រឹមម៉ោង ១០:១៣នាទី.​

(ភ្នំពេញ)​: ក្រសួង​ការ​ពារ​ជាតិ​សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ គិតត្រឹមម៉ោង ១០:១៣នាទី

– នៅវេលាម៉ោង ៨:៥៥នាទី យោធាថៃចាប់ផ្តើមវាយសម្រុកខ្លាំងនៅបុស្សស្បូវ-ជាំតែ។

– នៅវេលាម៉ោង ៩:៤០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទទម្លាក់គ្រាប់បែកជាច្រើនគ្រឿងហោះចូលគ្រប់គោលដៅ ចាប់បីមុំបី, អានសេះ, ភ្នំខ្មោច, ប្រាសាទព្រះវិហារ។

– នៅវេលាម៉ោង ៩:៤៥នាទី កម្លាំងថ្មើរជើងថៃ បានចូលមកច្រកវាលឥន្ទ្រី, ចំការចេក

– -នៅវេលាម៉ោង ១០:១៣នាទី យោធាថៃបានវាយសម្រុកខ្លាំងនៅតំបន់អានសេះ។

សូមគូសបញ្ជាក់ផងដែរថា កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពាន និងឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

• ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕

 

ផ្សាយ​:ថ្ងៃទី​១០ ខែធ្នូ​ ឆ្នាំ២០២៥

ដោយ​:សៅ​ វាសនា(Harry​VS)​

ព័ត៌មានដែលជាប់ទាក់ទង