សម្ពន្ធយុវជនអាហារូបករណ៍ស២|សេចក្តីជូនដំណឹង ស្តីពី ការចុះសួរសុខទុក្ខកងទ័ពជួរមុខនៅព្រំដែនកម្ពុជា-ថៃ.

សេចក្ដីអំពាវនាវ

សម្ពន្ធយុវជនអាហារូបករណ៍ស២ សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សម្ពន្ធយុវជនអាហារូបករណ៍ស២ មេត្តាចូលរួមជាថវិកា គ្រឿងឧបភោគបរិភោគ អាវការពារ និងសម្ភារៈនានា ជូនដល់កងទ័ពជួរមុខដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ដោយសម្ពន្ធយុវជនអាហារូបករណ៍ស២ នឹងនាំយកថវិកា និងសម្ភារៈទាំងអស់នេះទៅធ្វើការចុះសួរសុខទុក្ខកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែនដោយផ្ទាល់ នាពេលខាងមុខនេះ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា មេត្តាចូលរួមជាថវិកា ឬសម្ភារៈ ទៅតាមកម្លាំងសទ្ធារជ្រះថ្លា និងឆន្ទៈស្នេហាជាតិរៀងៗខ្លួន។

 

សូមគោរពអរគុណ!

 

ផ្សាយ​: ថ្ងៃទី​១២ ខែធ្នូ​ ឆ្នាំ២០២៥

ដោយ​:សៅ​ វាសនា(Harry​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង