សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា: ខ្ញុំសូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រី​ និងរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា​ និងប្រជាជនថៃឆ្លងកាត់ព្រំដែន។

(ភ្នំពេញ)​: នារសៀល​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ មុននេះបន្តិច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេច ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម:

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

ប៉ុន្មានថ្ងៃមកនេះកងទ័ពថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខ

និងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់

សាលារៀន វត្តអារាមក៏ពួកគេប្រើ

កាំភ្លើងធំនិងយន្តហោះវាយបំផ្លាញ

ចោល។ផ្សែងពុលគ្រាប់បែកចង្កោម

ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់

ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅ

និងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។

ក្នុងសភាពការណ៍បែបនេះក្នុងនាមប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សកាន់អំណាច ខ្ញុំសូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលពិចារណាលើការផ្អាក

រាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន។

ពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃត្រូវបន្តរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃនិងពលរដ្ឋថៃដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជាត្រូវបន្តស្ថិតនៅកម្ពុជារហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។

វិធានការនេះគឺដើម្បីធានាសុវត្ថិភាពប្រជាជនកម្ពុជានិងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែន។

សូមប្រជាជនកម្ពុជាដែលកំពុងរស់នៅ

ប្រទេសថៃនិងប្រជាជនថៃមេត្តាយោគយល់។

សូមរាជរដ្ឋាភិបាលកម្ពុជាជួយការពារ

សុវត្ថិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬ

ផ្សែងពុលរបស់ថៃ៕

 

ផ្សាយ​:ថ្ងៃទី​១៣ ខែធ្នូ​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង