រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ ដែលបានចូលរួមឧបត្ថម្ភអង្ករចំនួន ៥ តោន សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ។

(ភ្នំពេញ): នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហោះសារក្នុងបណ្តាញទំនាក់ទំនងសង្គមផ្លូវការបស់ឯកឧត្តមថា:ក្នុងនាមក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងក្នុងនាមខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ ដែលបានចូលរួមឧបត្ថម្ភអង្ករចំនួន ៥ តោន សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ។ ទឹកចិត្តដ៏សប្បុរសនេះសបញ្ជាក់អំពីមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម ធ្លុងមហាសាមគ្គីគ្រួសារខ្មែរដើម្បីរួមគ្នាជួយប្រជាពលរដ្ឋយើង៕
ផ្សាយ:ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)



