នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាពុំ មានជនជនជាតិរុស្ស៊ីឬជនជាតិបរទេសផ្សេងទៀតចូលរួមការ ប្រយុទ្ធលើសមរភូមិឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជា នោះឡើយ.

(ភ្នំពេញ): នារសៀលថងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ មុននេះបន្តិច នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ សម្តេចតេជោហ៊ុន សែ នបាន សរសេរនៅលើបណ្តាញសង្គមរបស់សម្តេចថា ប៉ុន្មានថ្ងៃមកនេះមានការ ចុះផ្សាយដោយសាព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថា មានទាហានរស្ស៊ីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅ កម្ពុជា។
សម្តេចតេជោបន្តថា ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជា របស់រុស្ស៊ីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ។ ខ្ញុំសូម បញ្ជាក់ជូនថា កម្ពុជាពុំមានជនជនជាតិរុស្ស៊ីឬជនជាតិបរទេស ផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធា សម្រាប់កងទ័ពកម្ពុជានោះឡើយ។ យើងមិនមានយោធាបរទេស លើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានា ឆ្នាំ១៩៩៣មកម្លេះ។យើងទទួលស្គាល់ថា យើងធ្លាប់មានយោធា បរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគីនៅ លើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាម ច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេស ផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុង វិស័យការពារជាតិ។
សម្តេចតេជោបន្តទៀតថា យើងក៏ទទួលស្គាល់ផងដែរថាពេលនេះ មានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពុជា ដែលជាទេសចរណ៍ វិនិយោគិនអ្នកបច្ចេកទេស អ្នកធ្វើការឲ្យ ក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។តែអ្នកទាំងនោះមិនពាក់ពន្ធ័ ជាមួយវិស័យយោធាឬការប្រយុទ្ធនោះឡើយ។
ផ្សាយ:ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)