ក្រសួងការពារជាតិ|សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥
១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្ត ព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ ម៉ោង ១៧:០០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៥
ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ១៧:៣៣នាទី យោធាថៃបានធ្វើការវាយសម្រុកខ្លាំង ដោយបានប្រើប្រាស់កាំភ្លើងធំគ្រប់ ប្រភេទនៅភូមិសាស្ត្រភ្នំ៣៣៣ និងប្រាសាទតាក្របី។
– ម៉ោង ១៧:៣៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះរំលោភចូលដែន អធិបតេយ្យកម្ពុជានៅភូមិសាស្ត្រប្រាសាទតាក្របី។
– ម៉ោង ១៩:៣៤នាទី យោធាថៃធ្វើការវាយប្រហារនៅភូមិសាស្ត្រភ្នំ៣៣៣ និងប្រាសាទតាក្របី។
ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ៤:៤៥នាទី យោធាថៃបានបាញ់ផ្លោង ដោយប្រើប្រាស់កាំភ្លើង DK និងប្រភេទ ១០០មមលើរថក្រោះបាញ់ចូលភូមិសាស្ត្រតាថាវ និងបានបាញ់ផ្លោងកាំភ្លើងធំ រួមទាំងដ្រូនទម្លាក់ គ្រាប់ចូលភូមិសាស្ត្រប្រាសាទតាក្របី, ប្រាសាទតាមាន់ និងថ្មដូន។
– ម៉ោង ៧:០០នាទី យោធាថៃបានបន្តបាញ់ផ្លោង និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ចូលភូមិសាស្ត្រ ប្រាសាទតាក្របី, ថ្មដូន និងប្រាសាទតាមាន់។
– ម៉ោង ៨:៣០នាទី យោធាថៃបានធ្វើការវាយប្រហារចូលភូមិសាស្ត្រប្រាសាទតាក្របី។
– ម៉ោង ៩:៤១នាទី យោធាថៃបានប្រើប្រាស់រថក្រោះចល័តចូលមកមុខភូមិសាស្ត្រប្រាសាទ តាក្របី។
– គិតចាប់ពីម៉ោង ៤:៤៥នាទីព្រឹក រហូតដល់ម៉ោង ១៥:៣០នាទី យោធាថៃបានបើកការបាញ់ ប្រហារមកលើកងកម្លាំងកម្ពុជា ដោយបានផ្លោងកាំភ្លើងធំចូលភូមិសាស្ត្រតាស៊ឹម, គោល៨, ប្រាសាទព្រះវិហារ, ភ្នំខ្មោច, ជាំតែ និងបានវាយសម្រុកខ្លាំង នៅភូមិសាស្ត្រភ្នំ៣៣៣ ដោយនៅ ភូមិសាស្ត្រប្រាសាទតាក្របីបន្តផ្លោងនៅឡើយគិតមកដល់ម៉ោងនេះ។
២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:00នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៥
ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ១៨:១៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។
– ម៉ោង ១៨:២៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។
– ម៉ោង ១៩:២៥នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់នៅភូមិសាស្ត្រអូរភ្លុក ដំរី។
– ម៉ោង ២០:០៣នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រច១។
ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ៦:២៤នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។
– ម៉ោង ៦:២៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលភូមិ សាស្រ្តភូមិជោគជ័យ។
– ម៉ោង ៦:៤៦នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្រ្តភូមិ ជោគជ័យ។
– ម៉ោង ៦:៤៩នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលចូលមក ខាងមុខភូមិសាស្ត្រភូមិព្រៃចាន់។
– ម៉ោង ៦:៥៣នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។
– ម៉ោង ៦:៥៦នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្រ្តភូមិព្រៃចាន់។
– ម៉ោង ៧:១១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្រ្តភូមិ ជោគជ័យ។
– ម៉ោង ៧:២១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយ ចេក ខេត្តបន្ទាយមានជ័យ។
– ម៉ោង ៨:២៨នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលចូលខាង មុខភូមិសាស្ត្រភូមិព្រៃចាន់។
– ម៉ោង ៩:០០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានបន្តព្យាយាមរុលចូលខាង មុខភូមិសាស្ត្រភូមិព្រៃចាន់។
– ម៉ោង ៩:៤៩នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភចូលដែនអធិបតេយ្យ របស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។
– ម៉ោង ១០:១៧នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រភូមិព្រៃចាន់។
– ម៉ោង ១០:២០នាទី យោធាថៃបានបាញ់ផ្លោងជ្រំចូលភូមិសាស្ត្រភូមិព្រៃចាន់។
– ម៉ោង ១២:៣០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភចូលដែនអធិបតេយ្យ របស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។
– គិតចាប់ពីម៉ោង ៦:២៥នាទី រហូតដល់ម៉ោង ១៦:០០នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំ និងដ្រូនពាំក្បាលគ្រាប់ទម្លាក់នៅភូមិសាស្ត្រអូរភ្លុកដំរីឥតដាច់។
– ម៉ោង ១៦:២០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ។
ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។
ផ្សាយ:ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HARRYVS)
Summary of the situation along the Cambodia-Thailand border regarding the case of the Thai military forces continued their armed aggression on Cambodia, in the 4th and 5th Military Region:
1. The frontline situation at the 4th Military Region (Oddor Meanchey and Preah Vihear provinces): The Thai military continued its attack on Cambodia: From 05:00 pm December 16, 2025 to 05:00 pm on December 17, 2025:
On December 16, 2025:
– At 05:33 p.m., the Thai military intensified its attack using various types of heavy artillery in the areas of Hill 333 and Ta Krabei temple.
– At 05:35 p.m., the Thai military deployed F-16 fighter jets to violate Cambodian airspace in Ta Krabei Temple area.
– At 07:34 p.m., the Thai military attacked the areas of Hill 333 and Ta Krabei Temple.
On December 17, 2025
– At 04:45 a.m., the Thai military used DK machine guns and 100mm guns mounted on tanks to fire Ta Thav area. The Thai military also deployed bombing drones and heavy artillery to bombard the areas of Ta Krabei Temple, Tamone Temple, Thmar Daun.
– At 07:00 a.m., the Thai military deployed bombing drones along with heavy artillery to bombard the areas of Ta Krabei Temple, Thmar Daun, and Tamone Temple.
– At 08:30 a.m., the Thai military attacked the area of Ta Krabei temple.
– At 09:41 a.m., the Thai military mobilized their tanks into the area in front Ta Krabei temple.
– From 4:45 AM until 3:30 PM, the Thai military opened fire on Cambodian forces, launching artillery shells into the areas of Ta Sim, Koul 8, Preah Vihear temple, Phnom Khmoch, Choam Te, and fiercely attacked at Hill 333 area. At Ta Krabei area, the shelling continued up until now.
2. The frontline situation at the 5th Military Region (Banteay Meanchey and Pursat provinces): The Thai military continued to attack Cambodia: From 05:00 p.m. on December 16 to 05:00 p.m. on December 17, 2025:
On December 16, 2025
– At 06:15 p.m., the Thai military used reconnaissance drones to violate Cambodian air space behind the area of Chouk Chey village.
– At 06:23 p.m., the Thai military shelled into the area of Chouk Chey village.
– At 07:25 p.m., the Thai military continued to use drones to bombard in the area of O’ Phlok Damrei.
– At 08:03 p.m., the Thai military continued firing artillery into C1 area.
On December 17, 2025
– At 06:24 a.m., the Thai military continued to shell the in the area of O’ Phlok Damrei.
– At 06:25 a.m., the Thai military employed F-16 fighter jet to drop bomb in the area of Chouk Chey village.
– At 06:46 a.m., the Thai military attempted to infiltrate into the area of Chouk Chey village.
– At 06:49 a.m., the Thai infantry forces supported by tanks attempted to infiltrate in front of the area of Prey Chan village.
– At 06:53 a.m., the Thai military used reconnaissance drones to violate Cambodian air space in the area of Chouk Chey village.
– At 06:56 a.m., the Thai military used toxic gas in the area of Prey Chan village.
– At 07:11 a.m., the Thai military attempted to infiltrate in front of the area of Chouk Chey village.
– At 07:21 a.m., the Thai military shelled into the area of Chamkar Kor village, Svay chek Commune, Svay Chek district, Bateay Meanchey province.
– At 8:28 a.m., the Thai infantry forces supported by tanks attempted to infiltrate in front of the area of Prey Chan village.
– At 9:00 a.m., the Thai infantry forces supported by tanks continued their attempt to infiltrate in front of the area of Prey Chan village.
– At 9:49 a.m., the Thai military deployed reconnaissance drones, violating Cambodian airspace behind the area of Chouk Chey village.
– At 10:17 a.m., the Thai military used toxic gas in the area of Prey Chan village.
– At 10:20 a.m., the Thai military intensified their artillery shelling in the area of Prey Chan village.
– At 12:30 p.m., the Thai military deployed reconnaissance drones, violating Cambodian airspace behind the area of Chouk Chey village.
– From 6:25 a.m., until 4:00pm, the Thai military continued to use heavy artillery and bombing drones to bombard O’ Phlok Damrei area.
– At 04:20 p.m., the Thai military used toxic gas in the area of Chouk Chey village.
The situation in other areas remains calm, but our forces continue to monitor closely and remain highly vigilant.
It is also important to stress that as of now the heroic Cambodian Armed forces and National Police forces will continue to stand strong, brave, and steadfast in their fight against the aggressor and remain vigilant in fulfilling their duties to protect the territorial integrity of Cambodia.
DECEMBER17,2025.