លោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ​ដឹកនាំក្រុមការងារ នាំយកអំណោយ​សប្បុរស​ជន​ខេត្ត​ព្រះសីហនុ​ប្រគល់ជូន​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់.

(ខេត្ត​ព្រះសីហនុ)​: ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោក នៃ គង់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ នាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ជូនដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋភៀសសឹកប្រគល់ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីធ្វើការចាត់ចែងបន្ត។

បេីតាមប្រភពពីរដ្ឋបាលខេត្តព្រះសីហនុបានអោយដឹងថាអំណោយសប្បុរសធ៌មរបស់បងប្អូនប្រជាពលរដ្ឋនឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀតរហូតអស់ពីស្តុក។

ទន្ទឹមនឹងនោះរដ្ឋបាលខេត្តព្រះសីហនុ ក៏សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ចំពោះការចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត និងនៅតែមានជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក របស់យើង។

«ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្នខឿនការពារជាតិរបស់ប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន»

ផ្សាយ​:ថ្ងៃទី​១៨ ខែធ្នូ​ ឆ្នាំ២០២៥​

ដោយ:សៅ​ វាសនា(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង