អំណោយសប្បុរសជនខេត្តព្រះសីហនុជាច្រេីនត្រូវបានជូនរដ្ឋបាលខេត្តសៀមរាប តាមរយះលោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ.
(ខេត្តព្រះសីហនុ): ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោក នៃ គង់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ នាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ជូនដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋភៀសសឹកប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីធ្វើការចាត់ចែងបន្ត។
រដ្ឋបាលខេត្តព្រះសីហនុបានអោយដឹងថាអំណោយសប្បុរសធ៌មរបស់បងប្អូនប្រជាពលរដ្ឋនឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀតរហូតអស់ពីស្តុក។
ទន្ទឹមនឹងនោះរដ្ឋបាលខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ចំពោះការចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត និងនៅតែមានជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក របស់យើង។
«ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្នខឿនការពារជាតិរបស់ប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន»
ផ្សាយ:ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)





