ក្រសួងការពារជាតិ|នៅម៉ោង ២០:១៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំផ្លោងចំនួន ២គ្រាប់ ចូលក្នុងភូមិសាស្ត្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥៖
– នៅម៉ោង ២០:១៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំផ្លោងចំនួន ២គ្រាប់ ចូលក្នុងភូមិសាស្ត្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
⏰ គិតមកដល់ម៉ោងនេះ ស្ថានការណ៍បានវិលមករកភាពស្ងប់ស្ងាត់ហើយ
✍🏻សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
ផ្សាយ:ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)
Please be informed about the situation along the Cambodia-Thailand border regarding the Thai military forces’ attack on Cambodia’s civilian and civil infrastructures in the 5th Military Region at the area of O’ Russey District, Poipet Municipality, Banteay Meanchey province on December 21, 2025.
– At 8:16pm, the Thai military fired 2 artillery shells in the area of O’ Russey District, Poipet Municipality, Banteay Meanchey province.
⏰ As of now, the situation has returned to calm.
✍🏻 It is advised that fellow citizens follow information from official sources, cooperate and comply with the instructions of all local authorities.
The brutal actions above are indiscriminate attack by the Thai military, a serious violation of international humanitarian law.
Further detailed information will be provided later as the situation develops.