ឯកឧត្តម នេត្រ ភក្ត្រា គូសបញ្ជាក់អំពីសារព័ត៌មានក្រៅប្រទេសនានាជាច្រេីនបានយកប្រធានបទដែលយោធាថៃវាយកម្ទេចរូបសំណាកព្រះវិស្ណុនៅក្នុងទឹកដីកម្ពុជាអំឡុងពេលខ្លួនបានធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា ជាប្រធានបទសំខាន់ ខណ:សារព័ត៌មានបរទេសមួយបានចោទសួរថា “តេីប្រទេសថៃកំពុងតែស្រវឹងនឹងសង្រ្គាម? “

(ភ្នំពេញ):ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះសារនៅលេីបណ្តាញសង្គមផ្លូវការដែលមានខ្លឹមសារដូចខាងក្រោម:
សូមបន្តរឿងរូបព្រះវិស្ណុបន្តិចទៀត! រហូតមកដល់ល្ងាចថ្ងៃទី២៥ ខែធ្នូ នេះ សារព័ត៌មាននានាបានយកប្រធានបទដែលយោធាថៃវាយកម្ទេចរូបសំណាកព្រះវិស្ណុនៅក្នុងទឹកដីកម្ពុជាអំឡុងពេលខ្លួនបានធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា ជាប្រធានបទសំខាន់។សារព័ត៌មាននានាបានយកប្រធានបទដែលយោធាថៃវាយកម្ទេចរូបសំណាកព្រះវិស្ណុនៅក្នុងទឹកដីកម្ពុជាអំឡុងពេលខ្លួនបានធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា ជាប្រធានបទសំខាន់។ ទន្ទឹមនឹងសារព័ត៌មានផ្សេងៗសរសេរពីការមិនគោរពរបស់ថៃចំពោះសាសនា សារព័ត៌មាន Straits Times បានសរសេរថា បើយោងតាមផែនទី google បានបង្ហាញថាទីតាំងរូបសំណាកនេះនៅចម្ងាយប្រមាណ ៤០០ម៉ែត្រពីព្រំដែន នៅក្នុងទឹកដីកម្ពុជា។ ជាមួយគ្នានេះ ប្រទេសឥណ្ឌាបានថ្កោលទោសចំពោះការកម្ទេចរូបសំណាកព្រះវិស្ណុនៅព្រំដែនកម្ពុជាថៃ។
អំពើឈ្លានពានយោធាថៃមកលើកម្ពុជា, យោធាថៃបានផ្លោងគ្រាប់បំផ្លិចបំផ្លាញវត្តអារ៉ាមព្រះពុទ្ធសាសនា ទម្លាក់គ្រាប់កម្ទេចប្រាសាទតាក្របី ប្រាសាទព្រះវិហារ និងចុងក្រោយគឺកម្ទេចចោលរូបសំណាកព្រះវិស្ណុ។ ទីកន្លែងទាំងនេះជាកន្លែងសក្តារៈបូជានិងជំនឿសាសនារបស់អ្នកកាន់ព្រះពុទ្ធសាសនា សាសនាហិណ្ឌូ និងជំនឿផ្សេងៗទៀត។ ម៉ែបង្កើត ម្ចាស់ពិតឃើញការបំផ្លិចបំផ្លាញទាំងនេះពិតជាក្នុងចិត្តសោកសៅរងទុក្ខខ្លោចផ្សារកអ្វីប្រៀបផ្ទឺមពុំបានឡើយ។ ប៉ុន្តែអ្នកមិនមែនម្ចាស់ គឺពិតជាមិនអាណិតស្រណោះសម្បត្តិបេតិកភណ្ឌ និងសំណង់សាសនាទាំងនេះឡើយ។ ពួកគេនាំគ្នាហោរកញ្ជ្រៀវទះដៃអបអរសាទរពេលដែលពួកគេបានបំផ្លិចបំផ្លាញ និងវាយកម្ទេចទីសក្ការៈបូជា និងជំនឿសាសនាទាំងនេះ។
គួរកត់សម្គាល់ថា នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ ក្រសួងការបរទេសឥណ្ឌា បានថ្កោលទោសការបំផ្លិចបំផ្លាញរូបសំណាកទេពធីតាហិណ្ឌូដោយយោធាថៃនេះផងដែរ។
អ្នកនាំពាក្យក្រសួង លោក Shri Randhir Jaiswal បានមានប្រសាសន៍ ថា ព្រះអាទិទេពហិណ្ឌូ និងព្រះពុទ្ធសាសនា ត្រូវបានគោរពបូជា យ៉ាងជ្រាលជ្រៅដោយប្រជាជនទូទាំងតំបន់ ដែលជាផ្នែកមួយនៃ បេតិកភណ្ឌអរិយធម៌រួមរបស់យើង។ ទោះបីជាមានការទាមទារទឹកដី ក៏ដោយ ទង្វើមិនគោរពបែបនេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ អ្នកកាន់សាសនានៅជុំវិញពិភពលោក ហើយមិនគួរកើតឡើងឡើយ។
ផ្សាយ:ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)














