ឯកឧត្តម សុខ លូ បន្តនាំយកអំណោយរបស់ សប្បុរសជនជូនពលរដ្ឋភៀសសឹកតាមមណ្ឌល សុវត្ថិភាពក្នុងស្រុកបវេល ជាបន្តបន្ទាប់

(បាត់​ដំបង)​: ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បាត់ដំបង និងក្រុមការងារ បានបន្តអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយក អំណោយដែលទទួលបានពីសប្បុរសជននានា មានគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ចាំបាច់ផ្សេង ដែលសប្បុរសជនឧបត្ថម្ភ តាមរយៈរដ្ឋបាលខេត្ត ឧបត្ថម្ភជូនបងប្អូន ភៀសសឹក ក្នុងនោះបានឧបត្ថមជូនបងប្អូន ភៀសសឹកនៅមណ្ឌលសុវត្ថិភាពចំនួន២ទីតាំង ទៀត មានមណ្ឌលសុវត្ថិភាពរត្តអំពិលប្រាំដើម ចំនួន៣៩៤គ្រួសារ និងមណ្ឌលសុវត្ថិភាពវត្ត កំពង់ឆ្នាំង ចំនួន៣៤២គ្រួសារ ស្ថិតក្នុងស្រុក បវេល។

 

ផ្សាយ​:ថ្ងៃទី​២៦ ខែធ្នូ​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង