លោក អែតដា ដូរ៉ាមី អភិបាលរង នៃគណៈ អភិបាលស្រុកខ្សាច់កណ្តាល តំណាង លោក ចេង ឌី ណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និង ហេង សុធាឬសិទ្ធិ អនុប្រធានការិយាល័យនៃមន្ទីររ៉ែ និងថាមពល បានដឹកនាំក្រុមការងារការិយាល័យជំនាញ ពាក់ព័ន្ធ និងដោយមានការចូលពីអាជ្ញាធរឃុំ ចុះពិនិត្យ លក្ខណៈបច្ចេកទេស និងច្បាប់អាជីវកម្ម នៅទីតាំងជីក យកអាចម៍ដីរបស់ឈ្មោះ ធី មករា និងឈ្មោះប្រុស សេង ហ័ង​

(ខេត្តកណ្តាល)​: នាព្រឹក ថ្ងៃសុក្រ ៧កើត ខែបុស្ស​ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោក អែតដា ដូរ៉ាមី អភិបាលរង នៃគណៈអភិបាលស្រុកខ្សាច់ កណ្តាល តំណាង លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងលោក ហេង សុត្ថាឬទ្ធិអនុប្រធានការិយាល័យនៃមន្ទីររ៉ែ និងថាមពល បានដឹកនាំក្រុមការងារការិយាល័យ ជំនាញពាក់ព័ន្ធ និងដោយមានការចូលពីអាជ្ញាធរឃុំ ចុះពិនិត្យលក្ខណៈបច្ចេកទេស និងច្បាប់អាជីវកម្ម នៅទីតាំងជីកយកអាចម៍ដី របស់ឈ្មោះ ធី មករា និងឈ្មោះប្រុស សេងហ័ង មានទីតាំងក្នុងភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ជាលទ្ធផល មានដូចខាងក្រោម៖

១.ការធ្វើអាជីវកម្មអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ​ សម្រាប់សេវាកម្មដឹកអាចម៍ដី រណ្តៅដីចល័ត ស្ថិត នៅក្នុងភូមិ ព្រែកតាបែន ឃុំព្រះប្រសប់ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល របស់ឈ្មោះ ធី មករា ក្រោមលក្ខខណ្ឌអាជ្ញាបណ្ណ សិប្បកម្ម ធនធានរ៉ែលេខ០២២ ល.អច្រ១ ចុះថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០២៥ ក្រុមការងារសម្រេចណែនាំដល់ ឈ្មោះ ធី មករា អញ្ជើញទៅប្រជុំពិភាក្សានៅមន្ទីរ៉ែ និងថាមពលខេត្ត នៅថ្ងៃ៣០ ខែ ធ្នូ ឆ្នាំ២០២៥ ដើម្បីបង់កាតព្វកិច្ចច្បាប់រ៉ែ។

 

ផ្សាយ​:ថ្ងៃទី​២៦ ខែធ្នូ​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង