ឯកឧត្តម ម៉ាង ស៊ីណេត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ម្ចាស់បុរី POLO ដែលបានប្រគល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ២ខ្សែ ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ.

(ខេត្តព្រះសីហនុ): កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីក្រោមឨវាទជាច្រេីនរូបចុះពិនិត្យផ្លូវបេតុងចំនួន ២ខ្សែស្ថិតនៅក្នុងសង្កាត់៤ ក្រុងព្រះសីហនុ។
ជាមួយគ្នានោះដែរតាំងនាមរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក តែ អ៊ីវពាំង ម្ចាស់បុរី POLO និងលោកស្រី ដែលបានប្រគល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ២ខ្សែ (ដី និងផ្លូវ) ដែលខ្សែទី១ មានទទឹង ១២ម៉ែត្រ បណ្តោយ ៤៨០ម៉ែត្រ និងខ្សែទី២ មានទទឹង ១៥ម៉ែត្រ បណ្តោយ ២០០ម៉ែត្រ សរុបផ្លូវទាំង២ខ្សែមានប្រវែង ៦៨០ម៉ែត្រ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
ផ្សាយ:ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)









