
(ភ្នំពេញ): នៅល្ងាចថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ អ្នកគាំទ្របាល់ទាត់ជាង១មុឺន នាក់បាននាំយកតុក្កតាជាច្រេីនបោះចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិដេីម្បីអោយក្រុមការងារប្រមូលទុកសម្រាប់យកទៅឧបត្ថម្ហដល់កុមារដែលកំពុងរស់នៅក្នុងជំរំជនភៀសសឹក ក្នុងអំឡុងពេលការប្រកួតបាល់ទាត់លីគកំពូលកម្ពុជារវាងបឹងកេត និងព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
ព្រឹត្តិការណ៍បរិច្ចាគនេះត្រូវបានរៀបចំឡើងដោយក្លឹបបាល់ទាត់បឹងកេតកម្ពុជា។ បន្ថែមពីលើការបរិច្ចាគតុក្កតា ប្រាក់១ដុល្លារដែលបានពីការសំបុត្រនឹងត្រូវបានបរិច្ចាគទៅមូលនិធិជនភៀសសឹកផងដែរ។
ទាំងអស់គ្នាដេីម្បីកម្ពុជា!
ផ្សាយ:ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)











