លោកមីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មាន ដើម្បីសន្តិភាព ក្រោមការដឹកនាំចង្អុលបង្ហាញ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន

{“remix_data”:[],”remix_entry_point”:”challenges”,”source_tags”:[“local”],”origin”:”unknown”,”total_draw_time”:0,”total_draw_actions”:0,”layers_used”:0,”brushes_used”:0,”photos_added”:0,”total_editor_actions”:{},”tools_used”:{“transform”:1},”is_sticker”:false,”edited_since_last_sticker_save”:true,”containsFTESticker”:false}
បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ ពិធីបុណ្យ ស ព វីរៈកងទ័ពលោក វីរៈសេនីយ៍ត្រី(ស៊ុយគីមយាង)នាយរង អនុសេនាតូចទី៣ កងអនុសេនាតូចកាំភ្លើងធំ កងពលតូចលេខ៤២នៃយោទភូមិភាគទី៤ ប្រយុទ្ធ ជួរមុខនៅ ទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ
ដែលបានពលីនៅសមរភូមិប្រយុទ្ធទិសប្រសាទតាមាន់ដោយការឈ្លានពាន ពីយោធាសៀម ក្នុងបុព្វហេតុការពារបូរណភាពទឹកដីនិងប្រជាជនកម្ពុជា មានទីកំណើតស្ថិតនៅភូមិទំនប់គង្គា ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាល្ងាចថ្ងៃទី២៧ ខែធ្នូ.២០២៥

ក្នុងឱកាសនោះដែលលោក មីន ចាន់ធី បាននាំយកអំណោយពីសប្បុរសជនចូលរួមមាន.

អង្ករ ចំនួន ២ ប៉ាវ ស្មើនិង១០០គីឡូ

ទឹកសុទ្ធ.ចំនួន ១៥យួរ

និង មីជាតិ ទឹកត្រី ទឹកសុីអុីវ

សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព សូមចូលរួមសោកស្តាយនិងរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារនៃសព វីរៈកងទ័ពដែលពលីដើម្បីបូរណភាពទឹកដីជាតិមាតុភូមិ និងប្រជាជនកម្ពុជា😭

បច្ចុប្បន ស ព លោក វិរៈកងទ័ព វីរៈសេនីយ៍ត្រី ស៊ុយ គីមយាង នាយរងអនុសេនាតូចទី៣ កងអនុសេនាតូចកាំភ្លើងធំ កងពលតូចលេខ៤២នៃយោទភូមិភាគទី៤.នៅជួរមុខប្រាសាទតាមាន់.មានស្រុកកំណើតនៅ ភូមិទំនប់គង្គា ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានតម្កល់និងធ្វើបុណ្យតាមគន្លងប្រពៃណី នៅគេហដ្ឋាន រួចរាល់ហើយ ។

ប្រជាពលរដ្ឋចងចាំគុណបំណាច់ក្នុងការលះបង់សាច់ស្រស់ឈាមស្រស់ របស់បងប្រុសជានិច្ច សូមដួងវិញ្ញាណក្ខ័ន្តរបស់បងប្រុសបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ.!។

ជាចុងក្រោយលោកមីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពព្រមទាំងថ្នាក់ដឹកនាំសមាគម សូមថ្លែងអំណរអរគុណដល់ក្រុមគ្រួសារសប្បុរសជនទាំងអស់ បានចែករំលែកនូវ ស្បៀងអាហារ និងថវិកាផ្ទាល់ខ្លួន ជូនដល់បងៗ វិរៈកងទ័ពជួរមុខ តាមរយៈខ្ញុំបាទផ្ទាល់ ប្រធាន សមាគម( ស ស យ ស ស )សូមជូនពរក្រុមគ្រួសារបងប្រុស បងស្រី ម្ចាស់ជំនួយទាំងអស់ ជួបព្រះពុទ្ធពរទាំង ៤ ប្រការគឺអាយុវណ្ណៈសុខៈពលៈ កុំបី ឃ្លៀងឃ្លាតឡើយ🙏🙏🙏

ថ្ងៃ អាទិត្យ ៨កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥

ព័ត៌មានដែលជាប់ទាក់ទង