រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ អញ្ជើញ​ប្រារព្ធ​ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

(ខេត្ត​ព្រះសីហនុ)​:នាល្ងាចថ្ងៃទី២៩ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ និងលោកជំទាវ​បានអញ្ជេីញ​ដឹកនាំមន្ត្រីរាជការក្រោមឨវាទូទាំងខេត្តព្រះសីហនុ រួមទាំងសិស្សានុសិស្ស​ព្រះសង្ឃ​ និងដូនជីតាជី គ្រប់វត្តអារាមប្រារព្ធពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា​ នៅវត្តឥន្ទញ្ញាញ (ហៅវត្តក្រោម) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ពីធីនេះមិនត្រឹមតែជាការបួងសួងសុំសុខសន្តិភាពប៉ុណ្ណោះទេ ថែមទាំងបានឧទ្ទិសកុសលផលបុណ្យជូនទៅដល់វីរកងទ័ព វីរនគរបាលជាតិ​ និងប្រជាពលរដ្ឋស្លូតត្រង់ដែលបានពលីជីវិតពីការឈ្លានពានទឹកដីដ៏កំរោលសាហាវយង់ឃ្នងរបស់ប្រទេសសៀមមកលេីដែនអធិបតេយ្យកម្ពុជាអស់រយះពេល២១ថ្ងៃនាពេលកន្លងមក។ ប្រជាជនកម្ពុជាទូទាំងប្រទេសកម្ពុជាពិតជា មានចេតនាស្មោះត្រង់ក្នុងការបញ្ចប់សង្គ្រាមឱ្យ បានឆាប់រហ័ស តាមមធ្យោបាយសន្តិវិធី ដោយ ផ្អែកលើកិច្ចសន្ទនា ការទូត និងច្បាប់អន្តរជាតិ និងស្មារតីមនុស្សធម៌ ដើម្បីការពារជីវិតប្រជាជន រក្សាស្ថិរភាពសង្គម និងធានាអនាគតជាតិ ប្រកបដោយសុខសាន្ត ដែលជាមូលដ្ឋាននៃការ អភិវឌ្ឍយូរអង្វែង។

ពិធីនេះបានឆ្លុះបញ្ចាំងអោយឃេីញនូវការរួបរួមគ្នាជាធ្លុងមួយ​សា្មរតីជាតិតែមួយ​ ខ្មែរតែមួយ ក្នុងបុព្វហេតុស្នេហាការពារជាតិមាតុភូមិដ៏ឧត្តមឧដុង្គ​ មហានៃសាមគ្គីភាពស្មារតី តែមួយ ចិត្តតែមួយបានស្រែកឡើងដូចគ្នា គឺកម្ពុជាត្រូវការសន្តិភាព សូមផ្ញើជូនពិភពលោកពីបេះដូងដ៏បរិសុទ្ធ និងចេតនាដ៏ស្មោះស្ម័គ្របំផុត។

 

ផ្សាយ​:ថ្ងៃទី​២៩ ខែធ្នូ​ ឆ្នាំ២០២៥

ដោយ​:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង