ទីបំផុត! ចាប់ពីថ្ងៃទី១ ខែមករា​ ឆ្នាំ២០២៦​ នេះ​តទៅ​ អ្នកដែលកំពុងប្រេីប្រាស់សេវារបស់ប្រតិបត្តិករទូរសព្ទ​ចល័ត​ធំៗទាំងបីនេះ អាចប្រេីប្រាស់អុីនធឺណិតល្បឿន5G ដំបូងគេបង្អស់នៅកម្ពុជាបានហេីយ.

(ភ្នំពេញ)​: ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ នេះតទៅរាជធានីភ្នំពេញ និង តំបន់សំខាន់ៗមួយចំនួននៅក្នុងខេត្តសៀមរាប ខេត្តកណ្តាល ខេត្ត ស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្ត ព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តកំពត នឹងបានប្រើប្រាស់សេវា 5G ជំហ៊ានដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះដែរ សេវា 5G នឹងចូលរួមចំណែកយ៉ាងសំខាន់ៗ ក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គម ស្រប តាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ តាមរយៈការផ្តល់មកនូវ អត្ថប្រយោជន៍ជាច្រើន ដូចជា សេវា អុីនធឺណិតមានល្បឿនលឿនជាងសេវា 4G ការតភ្ជាប់ឧបករណ៍ បានច្រើនក្នុង ពេលតែមួយ រយៈពេលនៃការឆ្លើយតប (Latency) មានកម្រិតទាប និងការលើកកម្ពស់ប្រសិទ្ឋភាពនៃ ការផ្តល់ សេវាសាធារណៈឌីជីថល ជាដើម។ សេវា 5G មិនមែន ត្រឹមតែមាន “អ៊ីនធឺណិតល្បឿនលឿន” ប៉ុណ្ណោះទេ ប៉ុន្តែ សេវានេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ឋឌីជីថលសម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗរបស់ ព្រះរាជាណាចក្រកម្ពុជា។

 

យ៉ាងណាមិញ ចំពោះអត្ថប្រយោជន៍សំខាន់ៗដែលសេវា 5G នឹងនាំមកឱ្យកម្ពុជាដូចជាល្បឿនទិន្នន័យលឿនបំផុត លឿនជាងសេវា 4G ដល់ទៅ ១០ ដង អនុញ្ញាតឱ្យទាញ ឯកសារ ទស្សនាវីដេអូ និងប្រើសេវាឌីជីថលបានរលូនជាង មុន។ រយៈពេលនៃការឆ្លើយតប (Latency) ទាបខ្លាំង បណ្តាញឆ្លើយតបជាក់ស្តែងសមស្របសម្រាប់សេវាជា ច្រើន ដូចជា ការសង្គ្រោះបន្ទាន់ និងការគ្រប់គ្រងចរាចរណ៍ ឆ្លាតវៃ ជាដើម។ ការប្រើប្រាស់ឧបករណ៍បានច្រើនជាងមុន សេវា 5G អាចតភ្ជាប់ឧបករណ៍រាប់លានក្នុងមួយ គីឡូម៉ែត្រការ៉េ ជាជំហានដ៏សំខាន់សម្រាប់ទីក្រុងឆ្លាតវៃ កសិកម្មឌីជីថល និងរោងចក្រឆ្លាតវៃ ជាដើម។

គួររំលឹកផងដែរថា កាលពី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ រាជ រដ្ឋាភិបាលបានប្រកាសជាផ្លូវការដាក់ឱ្យដំណើរការប្រតិបត្តិការ សេវាទូរសព្ទចល័ត ជំនាន់ទី៥ (សេវា 5G) នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ។ ក្នុងន័យនេះ ក.ប.ទ. បានសហការជាមួយគ្រប់ប្រតិបត្តិករ ទូរសព្ទចល័តធំៗទាំង ៣ គឺ ក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន Metfone (Viettel Cambodia) និងក្រុមហ៊ុន Smart (Smart Axiata) ជំរុញការសាងសង់ស្ថានីយអង់តែនទូរគមនាគមន៍ និង បំពាក់ឧបករណ៍ផ្តល់សេវា 5G ប្រសិនជាបងប្អូនចង់បាន ព័ត៌មានលំអិតអំពីការភ្ជាប់អ៊ីនធឺណេត 5G នេះដែរ អាច ធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ Cellcard, Tel 012812812, Smart Tel 010200888, Metfone Tel 09790970971

ផ្សាយ​:ថ្ងៃទី​០១ ខែមករា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង