ក្រសួងការបរទេសកម្ពុជាធ្វើបទបង្ហាញស្តីពី ការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូន តំណាង នៃស្ថានបេសកកម្មការទូតនិងអង្គការ អន្តរជាតិនានា.

(រាជធានីភ្នំពេញ): នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ រតនា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពីការវិវត្តថ្មី ៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាង ចំនួន២៥រូប នៃស្ថានបេសកកម្មការទូតនិង អង្គការអន្តរជាតិនានានៅទីក្រុងភ្នំពេញចំនួន២២ ស្ថានតំណាង។
បទបង្ហាញផ្តោតលើបញ្ហាសំខាន់ៗបីគឺ៖ ១) សេចក្តីប្រការរួមនៃកិច្ចប្រជុំពិសេសលើក ទី៣របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ២) លទ្ធផល សំខាន់ៗនៃកិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់ កម្ពុជា ថៃ និងចិន នៅ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន និង ៣) ការដោះលែងធោធិនកម្ពុជា ទាំង១៨រូប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តមអនុរដ្ឋលេខាធិការបានជម្រាបពី បច្ចុប្បន្នភាពនៃចំនួនពលរដ្ឋខ្មែរដែលបានស្លាប់ និងរងរបួស ចំនួនជនភៀសសឹក ព្រមទាំង ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ ដែលបង្ក ពីការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធ ថៃ មកលើទឹកដី អធិបតេយ្យនិងតំបន់ជនស៊ីវិល កម្ពុជា។
ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ មនុស្សធម៌ទាំង អស់របស់ប្រទេសជាមិត្ត ដែល បាននិងកំពុងជួយដល់កម្ពុជា ជាពិសេសប្រទេស ចិន ដែលជំនួយទាំងនេះបានផ្តល់ដោយត្រង់ ឬ តាមរយៈអង្គការអន្តរជាតិ ឬ អង្គការមិនមែន រដ្ឋាភិបាលដើម្បីរួមចំណែកជួយដល់ពលរដ្ឋ ភៀសសឹក។
ផ្សាយ:ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)








