ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំក្រុមប្រចាំបញ្ជាវេនទី១ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ.

(រាជធានីភំ្នពេញ) ៖ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំក្រុមប្រចាំបញ្ជាវេនទី១ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ នៅនាយកដ្ឋានអង្គរក្ស។
ក្រុមប្រចាំបញ្ជាវេនទី១ នេះ មានការអញ្ជើញចូលរួមពី អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ អនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ប្រធានអង្គភាពតម្រួតបទបញ្ជា អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នាយការិយាល័យនគរបាលអន្តរជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
គួរបញ្ជាក់ផងដែរថា វេនប្រចាំបញ្ជានេះគឺជាសញ្ញាបង្ហាញអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការរក្សាសុវត្ថិភាព និងស្ថិរភាព តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេសក្នុងកាលៈទេសៈដែលទាមទារនូវការប្រុងប្រយ័ត្នខ្ពស់៕
ផ្សាយ:ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:អគ្គស្នងការនគរបាលជាតិ








