ល្បែងស៊ីសង ឆ្នោត វៀតណាម កត់កន្ទុយលេខបាននឹងកំពុងចរាចររីកដុះដាលដូចផ្សិត ពាសពេញក្រុងពោធិ៍សាត់រីឯអាជ្ញាធរហាក់គ្មានខ្វល់ គ្មានឈឺក្បាល។(មានវីដេអូ)

(ខេត្តពោធិ៍សាត់):កាលរយះកន្លងមកប្រមុខរាជរដ្ឋាភិបាល សម្តេច មហាបររធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ ចេញនូវផែនការក្តៅទៅលើអាជ្ញាធរ កងកំលាំង គ្រប់ បណ្តា រាជធានី ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការចុះបង្ក្រាប ល្បែងស៊ីសង តាមប្រព័ន្ធបច្ចេកវិទ្យា បើទោះ ជាល្បែង នោះមានច្បាប់ ឬមាន អាជ្ញាប័ណ្ណក៏ដោយ ក៏ត្រូវ តែបង្ក្រាបឬកម្ចាត់ចោល អោយខានតែបានមិនអោយមាន បន្ត ទៅទៀតឡើយនេះបើយោងតាមសេចក្តីប្រកាសរបស់ ប្រមុខរាជរដ្ឋាភិបាលកាលពី រយះពេលកន្លងទៅ។
ក្រោយប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការ បង្ក្រាប ល្បែងស៊ីសង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ភ្លាមៗនោះ គេឃើញលោក ខូយ រីដា អភិបាលនៃគណ:អភិបាល ខេត្តពោធិ៍សាត់ បានដាក់ចេញសេចក្តីណែនាំ ជាក់ស្តែង លោក បានដឹកនាំ កងកំលាំងទាំង៣ប្រភេទ ក្នុងការចុះ បង្ក្រាប បនល្បែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំង ល្បែងស៊ីសងគ្រប់ប្រភេទ ដែលកំពុងចរាចរ និងកើតមាននៅក្នុងតំបន់ភូមិសាស្ត្រខេត្តពោធិ៍សាត់អោយខានតែបាន និងអនុវត្តតាមប្រសាសន៍ប្រមុខ ថ្នាក់ដឹកនាំកំពូល។
ប៉ុន្តែ បើទោះជាគេឃើញ លោក ខូយ រីដា ខិតខំដឹកនាំកំលាំង ចុះបង្ក្រាបល្បែងខាងលើ នោះយ៉ាងណា ក៏ដោយ ក៏ល្បែងមួយចំនួន នៅក្នុងក្រុងពោធិ៍សាត់ នៅតែបន្ត លាក់លួច បិទបាំងពី ក្រភ្នែក ឬ ពីក្រោយខ្នង ថ្នាក់ដឹកនាំ ខេត្ត ផងដែរ។ហើយ បើតាមគេសង្កេតមើលថា ល្បែង ទាំងនេះហាក់ មាននាក់នៅពីក្រោយខ្នង ដោយ លបលួចលាក់ លេង ជាបន្ត ។
ប្រភពពីមជ្ឈដ្ឋាន នៅតំបន់នោះបានខ្សឹបដាក់ត្រចៀកថាៈ ជាក់ស្តែងគេឃើញចៅកែ ឬ អ្នកលក់ មេឆ្នោត វៀតណាមម្នាក់ ឈ្មោះ ធាម ដានី និងប្តី ម្នាក់ ជាគ្រូបង្រៀន, វិទ្យាល័យ ពោធិ៍សាត់បាននឹងកំពុងប្រកបអាជីវកម្ម ល្បែង កត់កន្ទុយលេខ ឆ្នោត វៀតណាម តជំនាន់មកហើយ ប៉ុន្តែក៏គេ មិនដែលឃើញ មានសមត្ថកិច្ចណា ហ៊ានចុះបង្ក្រាប ម្តងណាទេ នេះ បើតាមគេដាក់ការសង្ស័យថា ទំនងមេឆ្នោតខាងលើនេះមានសិល្ប៍ ខ្នងធំហេីយបានជាសមត្ថកិច្ច ឬអាជ្ញាធរក្នុងតំបន់ មិនហ៊ានប៉ះនោះ ។
ប្រភពនោះបន្តថា បើទោះ ជាគេ ឃើញបទបញ្ជាអភិបាល នៃគណអភិបាល ខេត្ត លោក ខូយ រីដា ចេញនូវផែនការ បង្ក្រាប ល្បែងស៊ីសងខុសច្បាប់ក្តី ក៏ផ្ទះមានឈ្មោះខាងលើនៅម្តុំភូមិពាលញែក១, សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នៅតែបើក ល្បែងស៊ីសង កត់កន្ទុយលេខ ឆ្នោត វៀតណាម ជាប្រចាំ ។
ការរអ៊ូ រទាំ ពីបណ្តាមជ្ឈដ្ឋានជុំវិញនៅទីនោះថា ៖ ល្បែងឆ្នោត វៀតណាម ឬ កត់កន្ទុយលេខ ដែល គេ ច្រើន ឃើញមាន នៅតាម តូប ឬ ផ្ទះ ជាច្រើន ប៉ុន្តែ ល្បែង ទាំងនោះ ហាក់ទំនងជា មិនមានការកោត ខ្លាចក្រែងញញើត អាជ្ញាធរ ឬសមត្ថកិច្ច បន្តិចសោះ ឡើយ នេះហើយល្បែង ឃុបឃិត ជាប្រព័ន្ធ មែន ។
លោក ឆៃ ឡេងអភិបាលក្រុង បានអោយដឹងកាលរយះ កន្លងមកថា ល្បែងស៊ីសងខុសច្បាប់ទាំងឡាយណា ដែលកើតមាន នៅក្នុងក្រុងពោធិ៍សាត់ ប្រសិនលោកដឹង លោកនិងចេញបញ្ជា ឬបង្ក្រាបអោយខានតែបាន ប៉ុន្តែបើទោះ លោកបានអះអាងយ៉ាងនោះក្តី ក៏គេឃើញឆ្នោតវៀតណាមនៅតែមានជាបន្ត បន្ទាប់ ជាផ្គេីននឹងអំណាចរបស់លោកអញ្ជឹង។
ផ្សាយ:ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥
អត្ថបទ:និពន្ធនាយករងប្រចាំខេត្តពោធិ៍សាត់
សម្រួលអត្ថបទ:សៅ វាសនា(HarryVS)និពន្ធនាយក.
