លោកមីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជន សារព័ត៌មានដើម្បីសន្តិភាព និងជាចាងហ្វាងអង្គភាពគេហទំព័រ ASEAN DAILY និងលោក ជុច វី អនុប្រធានសមាគមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បាននាំយកអំណោយសប្បុរសជនចែកជូនក្រុម គ្រួសារកងទ័ពជួរមុខចំនួន ៦ គ្រួសារ ដែលបានប្រយុទ្ធ នៅសមរភូមិទិស បឹងត្រកួន ខេត្តបន្ទាយមានជ័យ ដោយមានការឈ្លានពាន ពីយោធាសៀម។

(ភ្នំពេញ): លោកមីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជន សារព័ត៌មាន ដើម្បីសន្តិភាព និងជា ចាងហ្វាងអង្គភាពគេហទំព័រ ASEAN DAILY និងលោក ជុច វីអនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពនិងជានាយកសាលារៀនបណ្តុះធនធាន កុមារ ក្រោមការដឹកនាំចង្អុលបង្ហាញ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បាននាំយកអំណោយពីសប្បុរសជនចូលរួមតាមរយៈសមាគមនិងអំណោយ ពីលោក ជុច វី អនុប្រធានសមាគម ចែកជូនក្រុម គ្រួសារកងទ័ពជួរមុខចំនួន ៦ គ្រួសារ ដែលបានប្រយុទ្ធ នៅសមរភូមិទិស បឹងត្រកួន ខេត្តបន្ទាយមានជ័យ ដោយមានការឈ្លានពាន ពីយោធាសៀមក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី០៣ ខែមករាឆ្នាំ២០២៦ នៅសាលារៀនបណ្តុះ ធនធានកុមារ ភូមិធម្មត្រៃសង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។
នាឱកាសនោះដែរ លោក មីន ចាន់ធី ប្រធានសមាគម និងលោក ជុច វី អនុប្រធានសមាគម ក៏បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានដែលតែងតែគិតគូរ និងរួមចំណែកសំរាលទុក្ខលំបាករបស់រាជរដ្ឋភិបាលជាមួយបងប្អូនក្រុមគ្រួសារវីរកងទព័ទាំងអស់ដែលបាននឹងកំពុងឈរជេីងប្រយុទ្ធយ៉ាងរឹងមាំដេីម្បីជាតិ និងប្រជាជនផងដែរ ហេីយអំណោយដែលលោក មីន ចាន់ធីប្រធានសមាគមទទួលបានពីសប្បុរសជន ឧបត្ថម្ភគ្រួសារកងទ័ពនាពេលនេះរួមមាន:
-អង្ករ ចំនួន ៦ ប៉ាវ ស្មើនឹង៣០០គីឡូក្រាម
-សៀវភៅប៊ិច
-ទឹកសុទ្ធ
-ខោអាវ ទឹកត្រី
-ទឹកស៊ីអ៊ីរ និងឧបត្ហម្ថថវិកាផ្ទាល់មួយគ្រួសារបាន ៥០០០០រៀល ពីលោកស្រី សេក ចន្ទី និងលោក ចាប ចន សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព។
លោក មីន ចាន់ធី ប្រធានសមាគមក៏បានថ្លែងចូលរួមដឹងគុណយ៉ាងជ្រាវជ្រៅដល់គ្រួសារបងៗវីរៈកងទ័ពជួរមុខដែលបាន យកជីវិតទៅសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដីជាតិមាតុភូមិ និងប្រជាជនកម្ពុជាប្រជាពលរដ្ឋទាំងអស់នឹងចងចាំគុណបំណាច់ក្នុងការ លះបង់សាច់ស្រស់ឈាមស្រស់ របស់បងៗវីរៈកងទ័ព ជួរមុខទាំងដែលបានយកជីវិតទៅប្តូរនិងការពារ បូរណភាពទឹកដីជូនប្រជាជនកម្ពុជាទាំងមូលជារៀងរហូត។
លោកមីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធ យុវជនសារព័ត៌មានដើម្បីសន្តិភាព និងលោក ជុច វី អនុប្រធានសមាគម ព្រមទាំងថ្នាក់ដឹកនាំសមាជិកសមាជិកាសមាគម ទាំងអស់ សូមថ្លែងអំណរអរគុណដល់ក្រុមគ្រួសារសប្បុរសជន ទាំងអស់ ដែលបានឧបត្ថម្ភនូវ ស្បៀងអាហារ និងថវិកាផ្ទាល់ខ្លួន ជូនដល់បងៗ វិរៈកងទ័ពជួរមុខ សូមជូនពរក្រុមគ្រួសារបងប្រុស បងស្រី ម្ចាស់ ជំនួយទាំងអស់ ជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ផ្សាយ:ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)






