ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍នានា នៅក្នុងភូមិសាស្ត្រស្រុកមុខកំពូល ខេត្តកណ្ដាល.

(ខេត្តកណ្តាល)៖ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកមុខកំពូល ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍នានា នៅក្នុងភូមិសាស្ត្រស្រុកមុខកំពូល ដើម្បីរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការរួមចំណែកដល់ការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានស្រុកមុខកំពូលទាំងមូលផងដែរ។
ក្នុងឱកាសចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក៏បានអញ្ជើញពិនិត្យការសាងសង់សួនសាធារណៈនៅបឹងដំរីឆ្លង ព្រមទាំងពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងអគារសិក្សារបស់សាលាបឋមសិក្សាឈើទាល ក្នុងឃុំព្រែកអញ្ចាញ និងបន្តពិនិត្យគម្រោងសាងសងសាលាបឋមសិក្សាព្រែកឫស្ស ឃុំសំបួរមាស ព្រមទាំងដីសាធារណៈរបស់រដ្ឋ, ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនក្នុងមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្ដាល។
ផ្សាយ:ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
អត្ថបទដងស្រង់:រដ្ឋបាលខេត្តកណ្តាល














