ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់។
(ខេត្តពោធិ៍សាត់): នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៥:១៦ នាទីរសៀល ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់។
គួរបញ្ជាក់ផងដែរ ស្ពានស្ទឹងមេទឹករងការវាយប្រហារដោយកងទ័ពអាកាសថៃ ទម្លាក់គ្រាប់បែក ដោយប្រើប្រាស់យន្តហោះចម្បាំង កាត់ផ្តាច់ទាំងស្រុងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ស្ពាននេះជារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលមានចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។
On Thursday, 15 January 2026 at 15:16 PM, the Cambodian Liaison Group (CLG) of the Kingdom of Cambodia coordinated the ASEAN Observer Team (AOT) to observe, verify, and report on the situation at Stung Meteuk Bridge, Pursat Province.
It should also be noted that Stung Meteuk Bridge was subjected to an airstrike by the Thai Air Force, which deployed fighter jets to drop munitions, completely destroy the bridge on 13 December, 2025. This bridge is a purely civil structure located significantly distant from the Cambodia–Thai border.
ផ្សាយ:ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:ក្រសួងការពារជាតិ