លោក​ ហែម​ ដារិទ្ធ អភិបាលរង​ខេត្ត​ព្រះសីហនុ​ អញ្ជើញ​ជា​អធិបតី​ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកកំពង់សីលា.

(ខេត្តព្រះសីហនុ)​៖ រសៀលថ្ងៃសុក្រទី១៦ ខែមករា ឆ្នាំ២០២៦ លោក ហែម ដារិទ្ធ អភិបាលរង នៃគណៈ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រកាសចូលកាន់មុខ តំណែងអភិបាលរង នៃគណៈអភិបាលស្រុកកំពង់សីលា ចំនួន ២រូប នៅសាលប្រជុំសាលាស្រុកកំពង់សីលា។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ២៣៨២៥ ប្រក ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានសម្រេច តែងតាំងលោក ភេទ សុវណ្ណ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈ អភិបាលស្រុកកំពង់សិលា និងលោកស្រី ស៊ី ស្រីម៉ាច ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលក្រុងកោះរ៉ុង ឲ្យមកកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់សិលា។ ក្នុងឱកាសនោះ លោក ភេទ សុវណ្ណ អភិបាលរងថ្មី បានធ្វើ ការបេជ្ញាចិត្តចំពោះមុខថ្នាក់ដឹកនាំ និងអង្គពិធី ដោយ សន្យាថា នឹងស្មោះត្រង់ចំពោះជាតិ មាតុភូមិ ខិតខំបំពេញ ភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមាន ប្រសិទ្ធភាព និងប្រសិទ្ធផល ប្រកបដោយវប្បធម៌សេវា សាធារណៈ គោរពក្រមសីលធម៌ និងវិជ្ជាជីវៈមន្ត្រីរាជការ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សហការល្អជាមួយអង្គភាពពាក់ ព័ន្ធ ព្រមទាំងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍមូលដ្ឋាន និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីនោះ លោក ហែម ដារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ណែនាំដល់គណៈបញ្ជាការ ឯកភាពស្រុក និងមន្ត្រីពាក់ព័ន្ធ ត្រូវបន្តពង្រឹងកិច្ចសហការ ជាមួយក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ដើម្បីការពារ និងទប់ ស្កាត់រាល់សកម្មភាពកាប់បំផ្លាញ និងទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់។ ជាមួយគ្នានេះ ត្រូវជំរុញអនុវត្តគោល នយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដែលមាន លក្ខណៈសម្បត្តិ ០៧យ៉ាង ឲ្យមានប្រសិទ្ធភាពខ្ពស់។ លោកអភិបាលរងខេត្ត ក៏បានផ្តល់អនុសាសន៍ឲ្យយកចិត្ត ទុកដាក់លើការផ្តល់សេវារដ្ឋបាលសាធារណៈប្រកបដោយ គុណភាព តម្លាភាព និងគណនេយ្យភាព ជាពិសេសនៅ ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុក ព្រម ទាំងពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការ ដើម្បីធានាឲ្យប្រជាពលរដ្ឋទទួលបានសេវាកាន់តែងាយ ស្រួល និងឆាប់រហ័ស។ ចំពោះថ្នាក់ឃុំ ត្រូវពង្រឹងតួនាទី ស្នូលចំនួន ៦ រួមមាន មេឃុំ ស្មៀនឃុំ ប៉ុស្តិ៍នគរបាល រដ្ឋបាល មណ្ឌល ឬប៉ុស្តិ៍សុខភាព មេភូមិ និងនាយកសាលា រៀន។

បន្ថែមពីនេះ លោកអភិបាលរងខេត្ត បានលើកឡើងថា គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹង ការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន ដើម្បីទប់ស្កាត់បទ ល្មើសគ្រប់ប្រភេទ ជាពិសេសក្មេងទំនើង គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងសកម្មភាពបង្កអសន្តិសុខសង្គម ព្រមទាំងយកចិត្តទុកដាក់ការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងការថែទាំសុខុមាល ភាពជនភៀសសឹកនៅមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ៕

 

ផ្សាយ​:ថ្ងៃទី​១៦ ខែមករា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា(Harry​VS)

ប្រភព​:មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ

 

ព័ត៌មានដែលជាប់ទាក់ទង