ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌ រួមមានថ្នាំពេទ្យ សម្ភារបរិក្ខារចាំបាច់ និងថវិកាមួយចំនួន ដែលជាការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារអាហារូបករណ៍ អ.ម.ត ក្រុមទី១២ សម្រាប់ផ្តល់ជូនវីរយុទ្ធជនជួរមុខ និងប្រជាពលរដ្ឋជាជនភៀសសឹក។ ពីធីនេះ ប្រព្រឹត្តទៅនៅស្នាក់ការសមាគម អ.ម.ត និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។

{“remix_data”:[],”remix_entry_point”:”challenges”,”source_tags”:[“local”],”origin”:”unknown”,”total_draw_time”:0,”total_draw_actions”:0,”layers_used”:0,”brushes_used”:0,”photos_added”:0,”total_editor_actions”:{},”tools_used”:{“transform”:1},”is_sticker”:false,”edited_since_last_sticker_save”:true,”containsFTESticker”:false}
ក្រុមការងារអាហារូបករណ៍ អ.ម.ត ជូនអំណោយសប្បុរសធម៌ សម្រាប់ផ្តល់ជូនវីរយុទ្ធជនជួរមុខ និងប្រជាពលរដ្ឋជាជនភៀសសឹក

នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌ រួមមានថ្នាំពេទ្យ សម្ភារបរិក្ខារចាំបាច់ និងថវិកាមួយចំនួន ដែលជាការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារអាហារូបករណ៍ អ.ម.ត ក្រុមទី១២ សម្រាប់ផ្តល់ជូនវីរយុទ្ធជនជួរមុខ និងប្រជាពលរដ្ឋជាជនភៀសសឹក។ ពីធីនេះ ប្រព្រឹត្តទៅនៅស្នាក់ការសមាគម អ.ម.ត និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។

ថ្លែងក្នុងពិធីនេះ ក្នុងនាម សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្នុងនាម ឯកឧត្តម អនុប្រធានផ្ទាល់ បានសម្ដែងនូវការកោតសរសើរ និងអំណរគុណចំពោះការចួលរួមរបស់ក្រុមការងារ អ.ម.ត ទី១២ ក្នុងទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅ ក៏ដូចជាការអរគុណចំពោះចលនាដ៏ផុសផុលនានាទូទាំងប្រទេស ក្នុងការចូលរួមចំណែកទាំងកម្លាំងកាយចិត្ត ក៏ដូចជាការផ្ដល់ថវិកា គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសម្ភារបរិក្ខារចាំបាច់នានា ជូនដល់វីរកងទ័ព វីរនគរបាលជួរមុខ និងបងប្អូនជនភៀសសឹកកន្លងមក ជាពិសេស ស្មារតីរួបរួមសាមគ្គីគ្នាជាកម្លាំងជាតិតែមួយដ៏រឹងមាំ នាំទៅភាពជោគជ័យ ជម្នះលើការលំបាកទាំងទ្បាយជាមួយនឹងភាពធន់ និងវិបុលភាពកាន់តែខ្លាំងក្លាថែមទៀត៕

—— —— ——

The A.M.T Scholarship Association Gives Charitable Donations for Frontline Heroes and War Refugees

On the afternoon of January 16th, 2026, H.E. Sok Puthyvuth, Vice President of the Association, Representative of Her Excellency Dr. Pich Chanmony, President of the A.M.T Association, presided over a ceremony to receive charitable donations. These donations included medicines, essential medical supplies, and funds contributed by the leaders and members of the A.M.T Scholarship Working Group 12, intended for frontline heroic soldiers and citizens displaced by war. The ceremony took place at the A.M.T. Association headquarters and was also attended by leaders and the working group of the Samdech Techo Voluntary Youth Doctor Association (TYDA).

Speaking at the ceremony, on behalf of Samdech Thipadei and Her Excellency Dr. Pich Chanmony, as well as on his own behalf, His Excellency the Vice President expressed his admiration and gratitude for the participation of the A.M.T Working Group 12. He highlighted their deep patriotic spirit and also thanked to the vigorous movements throughout the country that have contributed physical and mental strength, as well as funds, food, medicine, and essential supplies to the heroic army, frontline police, and war refugees.
He emphasized that this spirit of unity and solidarity acts as a single, strong national force, leading to success and overcoming all difficulties with resilience and even greater prosperity

ព័ត៌មានដែលជាប់ទាក់ទង