ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតីភាពបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។

(ភ្នំពេញ)​: ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។

សន្និបាតនេះមានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និង អគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ ព្រមទាំងមន្ត្រី រាជការជាច្រើនរូបទៀត។

សន្និបាតរបស់ក្រសួងព័ត៌មាន ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពី ថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៧និង០០នាទីព្រឹក នៅទីស្តីការក្រសួងព័ត៌មាន៕

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ក្រសួងព័ត៌មាន បាន ដើរតួនាទីសំខាន់ធ្វើឱ្យពិភពលោកបានឃើញច្បាស់ថា «ថៃបាន រំលោភបំពាន កម្ពុជា ហើយកម្ពុជា ជាជនរងគ្រោះ»។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក ទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ៖ ការពង្រឹងប្រសិទ្ធភាព និងាមត្ថភាពស្ថាប័ន ក្រោម រចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «ការឈ្នះសមរភូមិ សាធារណៈមតិ គឺជាការឈ្នះ នូវផ្នែកមួយនៃសតិអារម្មណ៍។ ដូច្នេះហើយបានជាយើងត្រូវខិតខំ ប្រឹងប្រែងនូវកិច្ចការងារ នេះ»។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ភាគីថៃ ក៏បានធ្វើកិច្ចការងារ សំខាន់ចំនួន៤ខាងលើដែរ ដោយមិននិយាយពីសមរភូមិយោធា សមរភូមិច្បាប់ សម្រាប់កម្ពុជា គឺមានប្រៀប ក៏ប៉ុន្តែយើងសួរថាតើ ថៃ យល់ព្រមទៅតុលាការអន្តរជាតិឬអត់? ទៅICJ ឬ ICC ឬទេ? គឺកន្លងមកគេបានបង្ហាញថា គេមិនទៅទេដែលជាចំណុចមួយ។ ឯកឧត្តមបន្តថា យើងនៅសល់ សមរភូមិចំនួនពីរ ដែលត្រូវរុញ គឺសមរភូមិព័ត៌មាន សាធារណៈមតិនិងសមរភូមិការទូត។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា៖ «សមរភូមិទាំងពីរនេះ គឺ ជាសមរភូមិប្រទាញប្រទង់គ្នា យើងអាចនិ យាយដូច្នេះ បើ ទោះបីជាប្រជាប្រទេសយើងតូច ធនធានយើងមានកម្រិត បើ ប្រៀបធៀបនឹងប្រទេសថៃហើយប្រទេសគេអត់មានសង្គ្រាម ហើយគេបានធ្វើការងារច្រើនក្នុងការងារការទូត និងព័ត៌មាន។ ក៏ប៉ុន្តែសម្រាប់យើង អ្នកទាំងអស់គ្នាអាចមើលឃើញថាមាន ភាពប្រទាញប្រទង់គ្នា ឬក៏ពេលខ្លះយើងមានប្រៀបជាងថៃ នៅលើឆាកអន្តរជាតិ លើផ្នែកការទូត និងព័ត៌មាន។ ក្នុងនោះ ភាពជោគជ័យរបស់យើងអន្តរជាតិមើលឃើញថាតើអ្នកណា ជាជនរងគ្រោះពិតប្រាកដ»។ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹង ទៀតថា ពិភពលោកបានឃើញច្បាស់ថា ថៃបានរំលោភបំពាន កម្ពុជា ហើយ កម្ពុជាជាជនរងគ្រោះ ហើយទម្រាំយើងយកបាន ពាក្យនេះ និងទម្រាំពិភពលោកទទួល ស្គាល់ថាយើងរងគ្រោះ នោះ ការងារយើងបានធ្វើអ្វីខ្លះទាំងក្នុងក្របខ័ណ្ឌការទូត ច្បាប់ និងយោធា និងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងផងដែរថា ចំណុចនេះហើយ ដែលបង្ហាញពីការខិតខំប្រែងប្រែងរួមរបស់យើង ក្នុងការងារ គ្រប់គ្រងការងារព័ត៌មាន និងសាធារណមតិ។ ឯកឧត្តមរដ្ឋ មន្ត្រីសង្កត់ធ្ងន់ថា៖ «ចំណុចនេះបានបង្ហាញឱ្យយើងឃើញ ច្បាស់ថា ក្រសួងព័ត៌មានបានដើរតួនាទីសំខាន់យ៉ាងណា នៅពេលដែលប្រទេសជួបនឹងវិបត្តិ ។ ចំណុចនេះ យើងអាចនឹង ឆ្លុះបញ្ចាំងខ្លួនឯងជាមួយនឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ មន្ត្រីរាជការ ថ្នាក់ដឹកនាំរបស់យើង ពិសេសនោះមន្ទីព័ត៌មាន នៅជាប់ព្រំដែន រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយ មានជ័យ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន កោះកុង ហើយនិង ខេត្តសៀម រាប និងបណ្តាខេត្តដែលជាប់នឹងព្រំដែន ដែលបាន សម្របសម្រួលឱ្យអ្នកសារព័ត៌មានបានចូលទៅដល់ទីតាំងដើម្បីថតយកព័ត៌មានជាក់ស្តែងមកផ្សាយឱ្យប្រជាជនបានដឹង និងពិភពលោកបានស្គាល់ ដឹង និងឮ»៕

 

ផ្សាយ​:ថ្ងៃទី​១៩ ខែមករា​ ឆ្នាំ​២០២៦

ដោយ​:សៅ​ វាសនា(Harry​VS)

ដកស្រង់ពី​:ក្រសួង​ព័ត៌មាន

 

ព័ត៌មានដែលជាប់ទាក់ទង