លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួម សម្ពោធអគារសិក្សាថ្មីរបស់វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ។

(ខេត្ត​កណ្តាល)​: លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួម សម្ពោធអគារសិក្សាថ្មីរបស់វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ។

អគារសិក្សាថ្មីដែលមានចំនួន ២ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣៦បន្ទប់នេះ នឹងបម្រើបន្ថែមដល់ការបង្ហាត់បង្រៀនកុមារអូទីស សឹមកម្ពុជា ដែលមានចំនួនជាង ៣០០នាក់ កំពុងសិក្សានៅក្នុង វិទ្យាល័យនេះ គិតមកត្រឹមឆ្នាំ២០២៥ ហើយនឹងជាកន្លែងព្យាបាល ដល់កុមារអូទីសៀមឱ្យមានសុខភាពល្អ មានសមត្ថភាព មាន ទំនាក់ទំនង និងមានរបៀបរស់នៅល្អប្រសើរជាងមុន រួមទាំងនឹង ក្លាយជាធនធានមនុស្សមួយសម្រាប់ជាតិកម្ពុជាផងដែរ។

ក្នុងឱកាសប្រកបដោយក្តីរីករាយចំពោះសមិទ្ធផលថ្មីនេះ លោកជំទាវបណ្ឌិត បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនដល់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ អប់រំពិសេសនេះ ដែលបានស្រឡាញ់ អត់ធ្មត់ និងលះបង់ កម្លាំងកាយចិត្តបង្ហាត់បង្រៀនដល់កុមារអូទីស្សឹមទាំងអស់ ព្រោះ ការអប់រំដល់កុមារអូទីសៀមគឺត្រូវការជំនាញពិសេសបំផុតមួយ។

សូមបញ្ជាក់ផងដែរថា អូទីស៊ឹមជាជំងឺប្រព័ន្ធប្រសាទមួយប្រភេទ កើតឡើងលើកុមារដែលគាត់មានការលូតលាស់ខាងសតិបញ្ញា យឺត មានសមត្ថភាពខ្សោយក្នុងការរស់នៅ មានទំនាក់ទំនងទាប បំផុត និងកត្តាសុខភាពផ្សេងស្តែងចេញតាមចរិតលក្ខណៈប្លែកៗ របស់គាត់។ ទោះជាយ៉ាងណាក្តី រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាននិងកំពុង ខិតខំលើកកម្ពស់វិស័យអប់រំទូទាំងប្រទេស ជាពិសេសការអប់រំ ពិសេសដល់កុមារអូទីស្សឹមកម្ពុជា ដោយមានការផ្គត់ផ្គង់ទាំង ទីកន្លែង សម្ភារៈបរិក្ខារចាំបាច់គ្រប់បែបយ៉ាង បច្ចេកទេស និងសមត្ថភាពបង្ហាត់បង្រៀនយ៉ាងពិសេស ដើម្បីធានាថា កុមារ ទាំងនេះនឹងល្អប្រសើរ អាចក្លាយជាធនធានមនុស្សសម្រាប់ជាតិ។

 

ផ្សាយ​:ថ្ងៃទី​២០ ខែមករា​ ឆ្នាំ២០២៥​

ដោយ:សៅ​ វាសនា(Harry​VS)

អត្ថបទ​:កន​ ចំណាន

 

ព័ត៌មានដែលជាប់ទាក់ទង