លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ចុះផ្សព្វផ្សាយ យុទ្ធនាការបោសសម្អាតការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ដល់កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ.

(ព្រះសីហនុ)៖នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ព្រះសីហនុ បានចុះផ្សព្វផ្សាយបទបញ្ជា លេខ០១ បបរបស់ រាជរដ្ឋាភិបាល ស្តីពី យុទ្ធនាការបោសសម្អាតការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដល់យោធិននៃកងរាជអាវុធហត្ថខេត្ត ដើម្បីជ្រួតជ្រាប និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងស្មារតីទទួលខុសត្រូវគ្រប់ៗគ្នា នៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រះសីហនុ៕

 

ផ្សាយ​:ថ្ងៃទី​២០ ខែមករា​ ឆ្នាំ​២០២៦

ដោយ​:សៅ​ វាសនា(Harry​VS)

📷:កងរាជអាវុធហត្ថខេត្តព្រះសីហនុ

 

ព័ត៌មានដែលជាប់ទាក់ទង