កម្លាំងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប រាជធានី ភ្នំពេញ បានធ្វើការបង្ក្រាបសាច់ជ្រូក និងសាច់មាន់ បង្កក ចំនួន១១.៥តោន ដែលគ្មានគុណភាព និង សុវត្ថិភាព យកទៅដុតបំផ្លាញចោល។

(ភ្នំពេញ)​៖យោងតាមតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ន អគ្គស្នងការ រង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ នៅ ថ្ងៃទី២១ មករា កម្លាំងការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយ លោក ឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការ ងារនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោក ឧត្តមសេនីយ៍ទោ ម៉ៅ រង្សី ស្នងការរង ទទួលដឹកនាំ ការងារ ការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការឃាត់ ពិនិត្យរថយន្តមួយគ្រឿង ដែលដឹក សាច់ជ្រូក និងសាច់មាន់បង្កក នៅចំណុចវិថីឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា មន្ត្រីជំនាញបានតាមដានស្រាវជ្រាវ បង្ក្រាបការនាំចូលសាច់ជ្រូក និងសាច់មាន់បង្កក ចំនួន១១.៥តោន គ្មានលិខិតស្នាម និងខូចគុណភាព មកពីខេត្តស្វាយរៀង មកចែកចាយនៅរាជធានីភ្នំពេញ។

ដោយឡែកកម្លាំងជំនាញនូវតែបន្តស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបរាល់នាំចូលផលិតផលគ្មាន គុណភាព គ្មានសុវត្ថិភាព ដែលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ។

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច សហការជាមួយក.ប.ប. រាជធានីភ្នំពេញ ដើម្បីយកទៅបំផ្លាញចោលតាមនីតិវិធី៕

 

ផ្សាយ​:ថ្ងៃទី​២២ ខែមករា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា(Harry​VS)​និពន្ធនាយក.

ព័ត៌មានដែលជាប់ទាក់ទង