សញ្ញាសង្ស័យធ្ងន់ធ្ងរ នៃការអនុវត្តអំណាចខុសគោលការណ៍ និងការអសកម្មរដ្ឋបាល ជុំវិញការចេញអាជ្ញាប័ណ្ណខារ៉ាអូរខេ «ហេង សុខា» នៅស្រុកពញាក្រែក តើថ្នាក់ស្រុកកំពុងបើកផ្លូវឲ្យហានិភ័យអំពើជួញដូរផ្លូវភេទឬ?

{“remix_data”:[],”remix_entry_point”:”challenges”,”source_tags”:[“local”],”origin”:”unknown”,”total_draw_time”:0,”total_draw_actions”:0,”layers_used”:0,”brushes_used”:0,”photos_added”:0,”total_editor_actions”:{},”tools_used”:{“transform”:1},”is_sticker”:false,”edited_since_last_sticker_save”:true,”containsFTESticker”:false}
(ត្បូងឃ្មុំ)៖
ករណីអាជីវកម្ម ផ្ទះសំណាក់–ខារ៉ាអូរខេ–អាហារដ្ឋាន «ហេង សុខា» ដែលដំណើរការនៅក្នុង អគារតែមួយ ទីតាំងតែមួយ នៅស្រុកពញាក្រែក កំពុងបន្តបង្កើត ការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ ចំពោះមតិសាធារណៈ និងអ្នកសារព័ត៌មាន ជាពិសេសបន្ទាប់ពី ប្រភពច្បាស់ការពីថ្នាក់ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា
– អាជ្ញាប័ណ្ណខារ៉ាអូរខេ ត្រូវបានចេញដោយអភិបាលស្រុកពញាក្រែក។
ការបញ្ជាក់នេះ បានធ្វើឲ្យសំណួរផ្លូវច្បាប់កាន់តែធ្ងន់ធ្ងរ ព្រោះកន្លងមក ម្ចាស់ទីតាំង លោក ហេង សុខា មិនធ្លាប់បង្ហាញឯកសារអាជ្ញាប័ណ្ណ ឬបកស្រាយជាសាធារណៈ ទោះអ្នកសារព័ត៌មានសួរជាច្រើនលើក ហើយតែងតែ ចូលមើលសារតែបដិសេធការឆ្លើយតប។
សារព័ត៌មានយើងសូមដាក់ សំណួរច្បាប់សំខាន់ៗ ចំពោះអាជ្ញាធរស្រុក…
យោងតាម ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការប្រើប្រាស់ផ្លូវភេទ ឆ្នាំ២០០៨
មាត្រា ២ និង ៣ កំណត់ថា ការរៀបចំ ការអនុញ្ញាត ឬការផ្តល់ទីកន្លែង ដែលបង្កើតបរិបទអនុញ្ញាតឲ្យមានអំពើផ្លូវភេទពាណិជ្ជកម្ម ត្រូវចាត់ទុកជាអំពើល្មើស។
មាត្រា ១៥ និង ១៦ ចែងថា អ្នកគ្រប់គ្រង ឬអាជ្ញាធរដែលអនុញ្ញាតឲ្យប្រើប្រាស់ទីតាំង សម្រាប់អំពើផ្លូវភេទពាណិជ្ជកម្ម អាចទទួលខុសត្រូវតាមច្បាប់ ទោះមិនជាអ្នកប្រព្រឹត្តផ្ទាល់ក៏ដោយ។
ក្នុងបរិបទនេះ សំណួរដែលថ្នាក់ស្រុក មិនអាចគេចវេះបាន រួមមាន:-
.តើអាជ្ញាប័ណ្ណខារ៉ាអូរខេ ត្រូវបានចេញ ដោយបានពិនិត្យបច្ចេកទេសបែងចែកមុខងារ រវាង ផ្ទះសំណាក់ និងខារ៉ាអូរខេ បានច្បាស់លាស់ដែរឬទេ?
.តើមាន ការវាយតម្លៃហានិភ័យអំពើជួញដូរផ្លូវភេទ មុនពេលចេញអាជ្ញាប័ណ្ណដែរឬទេ?
.តើការចេញអាជ្ញាប័ណ្ណនេះ ស្របតាម ច្បាប់ទេសចរណ៍ ច្បាប់សណ្តាប់ធ្នាប់សាធារណៈ និងបទបញ្ជារដ្ឋាភិបាល ឬជាការអនុវត្តតាមការងាយស្រួលរបស់រដ្ឋបាលស្រុកពញាក្រែក?
!.ការស្ងៀមស្ងាត់ គឺជាសារសង្ស័យ.
បន្ទាប់ពីទទួលបានព័ត៌មានច្បាស់ពីថ្នាក់ខេត្តត្បូងឃ្មុំមក អ្នកសារព័ត៌មាន សារព័ត៌មានរាល់ថ្ងៃ បានសួរបញ្ជាក់ដោយផ្ទាល់ទៅ…..
លោក លី សុភាលីន អភិបាលស្រុកពញាក្រែក
លោក ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក
ប៉ុន្តែ ទាំងពីររូបបានចូលមើលសំណួរ តែមិនឆ្លើយតប។
.ការស្ងៀមស្ងាត់នេះ មិនមែនជាការពន្យារពេលធម្មតាទេ ប៉ុន្តែជាកត្តា បង្កើនការសង្ស័យថា អាចមានការលាក់បាំងព័ត៌មាន ឬការអសកម្មក្នុងការអនុវត្តច្បាប់។

អង្គភាពសារព័ត៌មានរាល់ថ្ងៃយើង សូមសំណូមពរទៅថ្នាក់ខេត្ត និងក្រសួងពាក់ព័ន្ធ ក្នុងនាមជាសារព័ត៌មាន និងតំណាងសំឡេងសាធារណៈ សារព័ត៌មានរាល់ថ្ងៃ សូម:- អំពាវនាវដល់លោក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
– រដ្ឋបាលខេត្តត្បូងឃ្មុំ
– ក្រសួងទេសចរណ៍ និងក្រសួងមហាផ្ទៃ
មេតាចុះត្រួតពិនិត្យជាបន្ទាន់ផង សូមធ្វើដោយឯករាជ្យ លើការចេញអាជ្ញាប័ណ្ណ និងការអនុវត្តអាជីវកម្មនៅទីតាំងខារ៉ាអូរខេ «ហេង សុខា» ដើម្បី:-បញ្ជាក់ភាពស្របច្បាប់ នឹងសូម
ចាត់វិធានការតាមច្បាប់ ដោយមិនលំអៀង និងមិនគិតពីអំណាចមូលដ្ឋាន។
សូមជម្រាបជូនថា:ច្បាប់ មិនមែនសម្រាប់តាំងបង្ហាញនៅលើក្រដាសទេ។ ការអសកម្មរបស់អាជ្ញាធរ គឺជាការបើកផ្លូវឲ្យបទល្មើសកើតមានដោយប្រយោល៕

ព័ត៌មានដែលជាប់ទាក់ទង