(អំណាចមូលដ្ឋាន ឬអំណាចលើច្បាប់? អត្ថបទអធិប្បាយជុំវិញអាជ្ញាប័ណ្ណខារ៉ាអូរខេ «ហេង សុខា» នៅស្រុកពញាក្រែក) នៅពេលដែល អាជីវកម្មផ្ទះសំណាក់ ខារ៉ាអូរខេ និងអាហារដ្ឋាន ត្រូវបានអនុញ្ញាតឲ្យដំណើរការ ក្នុងអគារតែមួយ ទីតាំងតែមួយ ដោយគ្មានការបកស្រាយច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋាន នោះបញ្ហានេះ មិនមែនជារឿងអាជីវកម្មធម្មតាទៀតទេ ប៉ុន្តែជាបញ្ហា អំណាច រដ្ឋបាល និងការអនុវត្តច្បាប់។

ករណី ហាង ខារ៉ាអូរខេ «ហេង សុខា» នៅស្រុកពញាក្រែក កំពុងបង្ហាញយ៉ាងច្បាស់ថា
-អាជ្ញាធរមូលដ្ឋានមួយចំនួន កំពុងប្រើអំណាចដោយមិនឆ្លើយតបចំពោះសាធារណៈ
– ហើយកាន់តែគួរឱ្យព្រួយបារម្ភ នៅពេលដែល ប្រភពច្បាស់ពីថ្នាក់ខេត្ត បញ្ជាក់ថា អាជ្ញាប័ណ្ណខារ៉ាអូរខេ ត្រូវបានចេញដោយអភិបាលស្រុកពញាក្រែក។
ចេញអាជ្ញាប័ណ្ណមិនមែនជាហត្ថលេខាលើក្រដាស .ការចេញអាជ្ញាប័ណ្ណ មិនមែនជាការចុះហត្ថលេខាដើម្បីបំពេញឯកសាររដ្ឋបាលប៉ុណ្ណោះទេ…
ប៉ុន្តែ!…ជាការ ទទួលខុសត្រូវផ្លូវច្បាប់ និងសីលធម៌សង្គម។
ក្នុងបរិបទដែល ច្បាប់ប្រឆាំងអំពើជួញដូរមនុស្ស និងការប្រើប្រាស់ផ្លូវភេទ ឆ្នាំ២០០៨ បានកំណត់យ៉ាងច្បាស់ថា…
ការផ្តល់ទីកន្លែង ការអនុញ្ញាត ឬការមិនទប់ស្កាត់ បរិបទអំពើផ្លូវភេទពាណិជ្ជកម្ម អាចនាំឲ្យ អ្នកអនុញ្ញាត និងអ្នកគ្រប់គ្រង ទទួលទោសតាមច្បាប់។
-សំណួរ. តើអភិបាលស្រុកពញាក្រែក បានវាយតម្លៃហានិភ័យនេះដែរឬទេ មុនពេលចេញអាជ្ញាប័ណ្ណ?
ឬក៏! អាជ្ញាប័ណ្ណត្រូវបានចេញ ដោយមើលរំលងបរិបទច្បាប់ និងផលប៉ះពាល់សង្គម?
.ការស្ងៀមស្ងាត់ មិនមែនជាអព្យាក្រឹត
អ្វីដែលធ្វើឲ្យសង្គមកាន់តែបាត់ទំនុកចិត្ត គឺ
ម្ចាស់ទីតាំង ចូលមើលសំណួរ តែមិនឆ្លើយ
អភិបាលស្រុក ចូលមើល តែមិនបកស្រាយ
អធិការនគរបាលស្រុក ស្ងៀមស្ងាត់ ដូចគ្នា
ក្នុងការគ្រប់គ្រងរដ្ឋបាល។
– ការមិនឆ្លើយតប គឺជាសារមួយ
ហើយសារនោះ កំពុងប្រាប់សង្គមថា
អាជ្ញាធរមូលដ្ឋាន មិនមានឆន្ទៈ ឬមិនហ៊ាន ទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួន។
អសកម្មភាព =បើកផ្លូវឲ្យបទល្មើស
បើអាជ្ញាធរមូលដ្ឋាន មិនពន្យល់ មិនត្រួតពិនិត្យ
មិនចាត់វិធានការ នោះអសកម្មភាពនេះ មិនអាចចាត់ទុកថាជាការងាររដ្ឋាភិបាលទេ
ប៉ុន្តែ! ជាការបង្កើតបរិបទ ឲ្យ បទល្មើសកើតមានដោយសុវត្ថិភាព។
ច្បាប់មិនបានបង្កើតឡើង ដើម្បីអោយមន្ត្រី
– ប្រើតាមចិត្ត
– ឬស្ងៀមស្ងាត់ពេលសង្គមសួរ
ច្បាប់ ត្រូវបានបង្កើតឡើង ដើម្បី
– ការពារសង្គម
– ការពារជនរងគ្រោះ
– និងទប់ស្កាត់អំពើជួញដូរផ្លូវភេទ មុនពេលវាកើតមាន មិនមែនក្រោយពេលវាបំផ្លាញជីវិតមនុស្ស។
ថ្នាក់ខេត្ត និងក្រសួង មិនអាចស្ងៀមបានទៀតទេ
នៅពេលដែល ថ្នាក់ស្រុក ក្លាយជាចំណុចសង្ស័យហើយនោះ ថ្នាក់ខេត្ត និងក្រសួងពាក់ព័ន្ធ មេតាចូលមកធ្វើតួនាទីភ្លាមៗផងទាន។
សារព័ត៌មានរាល់ថ្ងៃ សូមអំពាវនាវឲ្យ
រដ្ឋបាលខេត្តត្បូងឃ្មុំ ស្នងការដ្ឋាននគរបាលខេត្ត
ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍
មេតា! ចុះត្រួតពិនិត្យដោយឯករាជ្យ និងបើកចំហ លើករណីនេះ ដើម្បីឆ្លើយសំណួរមួយឲ្យច្បាស់ថា”
– តើអំណាចមូលដ្ឋាន កំពុងបម្រើច្បាប់ ឬកំពុងឈរលើច្បាប់?
ព្រោះនៅក្នុងប្រទេសដែលមានច្បាប់…
– គឺ.គ្មានអាជ្ញាប័ណ្ណណា ធំជាងច្បាប់…
– ហើយក៏គ្មានអំណាចណា អាចគេចវេះពីការទទួលខុសត្រូវចំពោះសាធារណៈបានឡើយ៕

