តើនរណាជាអ្នកនៅពីក្រោយខ្នង? ជនស៊ីវិលប្រមូលលុយពីអាជីវករ ដោះដូរយកដីចំណីផ្លូវសាធារណៈធ្វើអាជីវកម្មខុសច្បាប់ នៅចោមចៅ

បណ្តាញប្រមូលលុយលើដីចំណីផ្លូវសាធារណៈ
តើនរណាជាអ្នកបើកផ្លូវ និងការពារ នៅចោមចៅ?
(រាជធានីភ្នំពេញ:-ការយក ដីចំណីផ្លូវសាធារណៈ ទៅធ្វើអាជីវកម្មដោយខុសច្បាប់ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មិនមែនជាករណីកើតឡើងតែម្ដងៗ ឬជាការធ្វើដោយបុគ្គលម្នាក់ឯងឡើយ ប៉ុន្តែបង្ហាញពីសកម្មភាពដែលកើតឡើងជាបន្តបន្ទាប់ និងមានអ្នកនៅពីក្រោយខ្នងច្បាស់លាស់។
-តើជនស៊ីវិលដែលដើរប្រមូលលុយពីអាជីវករ មានអ្នកណាផ្ដល់អំណាច? ហើយនរណាជាអ្នកបើកផ្លូវឲ្យដីសាធារណៈ ត្រូវបានយកទៅជួញដូរយ៉ាងចំហរ?
ចៅសង្កាត់:-មិនដឹងពិត? ឬ មិនហ៊ានដឹង?
ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្នើសុំឱ្យថ្នាក់ដឹកនាំ ធ្វើការសួរនាំ និងស៊ើបអង្កេតឱ្យបានស៊ីជម្រៅទៅកាន់ លោក កង វង ចៅសង្កាត់ចោមចៅ ១ ក្នុងនាមជាមន្ត្រីរដ្ឋបាលមូលដ្ឋាន ដែលមានភារកិច្ចគ្រប់គ្រង និងត្រួតពិនិត្យដីធ្លីក្នុងដែនសមត្ថកិច្ច។ យោងប្រភពពីប្រជាពលរដ្ឋលើកឡើងថា ប្រសិនបើគ្មានការអនុញ្ញាត ឬការមើលរំលងពីមន្ត្រីពាក់ព័ន្ធ ការបើកអាជីវកម្មលើដីចំណីផ្លូវសាធារណៈ មិនអាចកើតមានយូរឆ្នាំ និងយ៉ាងចំហរដូច្នេះបានឡើយ។
(លោក ចៅ សង្កាត់ការឆ្លើយថា) «មិនពាក់ព័ន្ធ» ត្រូវបានចាត់ទុកថា មិនសមស្របនឹងសភាពការណ៍ជាក់ស្តែងដែលមហាជនកំពុងឃើញរាល់ថ្ងៃឡើយ។
-តើលោកអភិបាលខណ្ឌ ត្រូវចាត់វិធានការ ឬទុកឲ្យបន្ត?
មហាជនបានអំពាវនាវយ៉ាងច្បាស់ទៅកាន់
លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ សូមមេតាចេញមុខដឹកនាំការដោះស្រាយបញ្ហានេះដោយផ្ទាល់ សូមកុំចាំត្រឹមតែស្ដាប់របាយការណ៍នៅលើក្រដាសណា!..។
«បើអាជ្ញាធរនៅតែស្ងៀម នោះមានន័យថា ដីសាធារណៈកំពុងត្រូវគេយកទៅធ្វើជាទ្រព្យឯកជន ដោយគ្មានអ្នកទទួលខុសត្រូវ» មហាជនបានលើកឡើងថា”ដីចំណីផ្លូវសាធារណៈ ត្រូវបានយកទៅជួលយ៉ាងចំហរ គឺៈដីចំណីផ្លូវសាធារណៈជាប់បណ្តោយរបងរោងចក្រអគ្គិសនីដីថ្មី រហូតដល់មុខរោងចក្រ C4E
ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
ត្រូវបានជនស៊ីវិលមួយក្រុម យកទៅដាក់ឲ្យអាជីវករធ្វើអាជីវកម្ម បង្កការកកស្ទះចរាចរណ៍ និងហានិភ័យគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ។
ទាមទាររំដោះដី និងស្តារច្បាប់
ប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចាត់វិធានការរំដោះយកដីចំណីផ្លូវសាធារណៈទាំងអស់ មកធ្វើជាកម្មសិទ្ធិសាធារណៈរបស់រដ្ឋវិញ ដើម្បីបញ្ចប់ការប្រមូលលុយក្រៅប្រព័ន្ធ និងបញ្ចប់ភាពអនាធិបតេយ្យក្រោមឈ្មោះអាជ្ញាធរ។
ពាក់ព័ន្ធករណីនេះ មហាជនក្នុងសង្គមកំពុងចាំមើលការឆ្លើយតប របស់លោក សក់ ច័ន្ទកញ្ញារិទ្ធអភិបាលខណ្ឌពោធិ៍សែនជ័យ ចាត់វិធានការរំដោះយកដីចំណីផ្លូវ បញ្ហានៅមូលដ្ឋាននេះទេ? ឬក៏សម្ងំស្ងៀម ឬអសកម្មឆន្ទៈអនុវត្តច្បាប់។
ក្នុងនាមអាជ្ញាធរត្រូវជ្រើសរើស ចាត់វិធានការ ឬទុកឲ្យសកម្មភាពនេះនៅបន្ត?៕
