លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាងចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ និងបាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា

{“remix_data”:[],”remix_entry_point”:”challenges”,”source_tags”:[“local”],”origin”:”unknown”,”total_draw_time”:0,”total_draw_actions”:0,”layers_used”:0,”brushes_used”:0,”photos_added”:0,”total_editor_actions”:{},”tools_used”:{“transform”:1},”is_sticker”:false,”edited_since_last_sticker_save”:true,”containsFTESticker”:false}

ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត នៅថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឆោ វណ្ណា ស្នងការរងទទួលជំនួយការដឹកនាំ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៧ បានចូលរួមគោរពវិញ្ញាណក្ខន្ធ បំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណ: និងបាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀល និងបច្ច័យចូលរួមបុណ្យសព ចំនួន ៣,៦៧០,០០០ រៀល ដែលបានមកពីការកៀរគររបស់លោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូនលោកស្រី ភួន សុភ័ក្រ្ត ត្រូវជាភរិយាសពលោកអនុសេនីយ៍ឯក សុឹម ប៊ុនទី នាយរងប៉ុស្ដិ៍នគរបាលការពារព្រំដែនបឹងជ្រោង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៧ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដោយជំងឺគាំងបេះដូង នៅគេហដ្ឋានសពស្ថិតនៅភូមិដំណាក់ល្អិត ឃុំរការគយ ស្រុកកងមាស ខេត្តកំពង់ចាម ៕

ព័ត៌មានដែលជាប់ទាក់ទង