តារាសម្ដែងលោក យ៉ូឌីស្កូ ត្រូវបានបញ្ជូនទៅប្រទេសឥណ្ឌាជាបន្ទាន់ ដោយសារជាតិពុលក្នុងខ្លួនឡេីងខ្លាំងកំរិតខ្ពស់៕

(ភ្នំពេញ): បណ្តាអ្នកគាំទ្រ និងមិត្តរួមអាជីពសិល្បៈជាច្រើនមានការ ក្ដុកក្ដួលព្រមទាំងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ខណៈនៅ ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះប្រាប់ដំណឹងទៅកាន់មហាជនពីស្ថានភាពសុខភាព របស់ តារាសម្តែង លោក យូឌីស្កូ ត្រូវបានបញ្ចូលទៅប្រទេស ឥណ្ឌាបន្ទាន់ដោយសារជាតិពុលឡើងខ្លាំងកំរិតធ្ងន់។
នេះបើយោងតាមការបង្ហោះរបស់ អ្នកនាង ទូច ស្រីល័ក្ខ បាន រៀបរាប់ថា៖ «អារម្មណ៍របស់ខ្ញុំក្ដុកក្ដួលណាស់មួយយប់គេងមិន លក់ដោយសារបានដឹងថាបងយូឌីស្កូត្រូវបញ្ចូលទៅប្រទេស ឥណ្ឌាបន្ទាន់ដោយសារជាតិពុលឡើងខ្លាំងកំរិតធ្ងន់សំលេងបង បានប្រាប់ថាល័ក្ខអូនបងគ្មានអ្វីទៀតទេសល់តែ៥០ភាគរយនៃក្តី សង្ឃឹមនៅពេលនេះ ខ្ញុំមិនអាចឈរមើលបងដោយដង្ហើមហត់ មួយនេះបានទេ»។
អ្នកនាងក៏បានបន្តថា៖ «ខ្ញុំនឹងលើកដៃសុំពីមិត្តភ័ក្ត្រនឹងរាប់អាន ខ្ញុំដូចគ្នាអោយជួយសង្គ្រោះបងម្នាក់តិចៗនេះជាការដើរ រកជំនួយលើកទី២របស់ខ្ញុំសំរាប់បងពេលវេលាលឿនពេកហើយ កំពុងលាងឈាមប្រាក់មិនគ្រប់គ្រាន់ សំលេងយំរបស់បងកំពុង ដកក្នុងខួរក្បាលរបស់ខ្ញុំហើយពាក្យថាជួយបងផងអូនគាត់ គ្មានឱពុកម្តាយទេកំព្រា»៕
ផ្សាយ:ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)និពន្ធនាយក.
Credit:KN
