សូម​អនុមោទនា! ពិធីបុណ្យ​មេឃបូជា🙏🙏🙏

ឈ្វេងយល់ពីដើមចមនៃពិធីបុណ្យមាឃបូជា​:

ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនា ឡើងក្នុងលោក នាប្រទេសឥណ្ឌាកាលពី៥៨៨ ឆ្នាំ មុនគ្រឹស្តសករាជ នាថ្ងៃទី១៥កើត ខែមាឃ ក្រោយពីការ ត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់.

ពិធីបុណ្យមាឃបូជា ប្រារព្ធឡើងដោយសារហេតុ ៣យ៉ាង៖

ទី១. ដើម្បីរំលឹកនឹកដល់ ព្រះសម្មាសម្ពុទ្ធ ទ្រង់ធ្វើ ចតុរអង្គសន្និបាត

ទី២. ដើម្បីរំលឹកនឹកដល់ ថ្ងៃដែលព្រះពុទ្ធ ព្រះបរមគ្រូ ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែង ឱវាទ បាតិមោក្ខ

ទី៣. ដើម្បីរំលឹកនឹកដល់ ថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ដាក់ព្រះជន្មាយុសង្ខារ ដែលទ្រង់នឹងចូល បរិនិព្វាន ៣ខែបន្ទាប់

ឱវាទបាតិមោក្ខ ជាបេះដូងនៃព្រះពុទ្ធសាសនា ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែងក្នុងថ្ងៃ១៥កើត ខែមាឃ ថា៖ កិរិយាវៀរចាកបាបទាំងឡាយ ការញ៉ាំងកុសលឱ្យ កើតឡើង និងការជម្រះចិត្តឱ្យស្អាតផូរផង់ សូមតាំង ចេតនា រក្សាកាយចិត្ត ត្រៀមអនុមោទនា មាឃបូជា ដោយសេចក្តីជ្រះថ្លា ៕

 

ផ្សាយ​:ថ្ងៃទី​២ ខែកុម្ភៈ​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)​និពន្ធនាយក

 

 

ព័ត៌មានដែលជាប់ទាក់ទង