សមិទ្ធិផល ជាប្រវត្តិសាស្ត្រ​ក្រោមការដឹកនាំ និងផ្តួចផ្តើមឡើងដោយគំនិតឆ្នៃប្រឌិតរបស់លោក ខូយ រីដា​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់.

(ខេត្ត​ពោធិ៍សាត់)​: ពាក្យបូរាណ បានពោលថាៈឮ មួយរយដង មិនស្មើ​រនឹងបានជួបម្តងទេ នេះបានជួបហើយ ភ្លើងអំពូល សូឡា ភ្លឺពេញផ្លូវជាតិ លេខ ៥ នាពេលរាត្រី

រដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមការដឹកនាំដោយ លោក ខូយ រីដា អភិបាលនៃគណះអភិបាលខេត្ត បានសាង នូវ សមិទ្ធិផលជាច្រើន ក្នុងកែលំអរសោភ័ណ្ឌភាព ក្នុងស្រុក ក្រុង ជំុវិញខេត្តពោធិ៍សាត់ តម្រូវ សម្អាត់ អនាម័យ បរិស្ថាន ពិសេស លម្អ បំភ្លឺ ភ្លើង តាមប្រព័ន្ធ សូឡា LED រៀបចំតាមបណ្តោយផ្លូវជាតិ លេខ ៥ ចាប់ ពីព្រំ ប្រទល់ ខេត្តកំពុងឆ្នាំង ទៅ ទល់ និង ព្រំប្រទល់ខេត្តបាត់ដំបង ដែលមានចម្ងាយសរុប៩០គីឡូម៉ែត្រ គិតពេលវេលា ៤ខែកន្លះសម្រេចបាន រួចយ៉ាងឆាប់រហ័ស មុនផែនការដែលគ្រោងទុក នូវថ្ងៃ ០៧ ខែគុម្ភះ ២០០២៦នេះបើយោងតាមផេកផ្លូវការរបស់រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​។

ទស្សនៈប្រជាពលរដ្ឋទូទៅ បានលាន់មាត់ និង កោតសរសើរ អំពីថ្វីដៃ និងភាពឆ្នៃប្រសព្វឆ្នៃប្រឌិត ជា ប្រវត្តិសាស្ត្រ ដែលកន្លងមក ខេត្តពោធិ៍សាត់ មិនដែល មាន​ និងបានជួប លម្អភ្លើងដូចបច្ចុប្បន្ននេះឡើយ។

នេះបញ្ជាក់អោយឃើញថា ក្រោមការដឹកនាំដ៏បុិនប្រសព្វនាអាណត្តិរបស់ លោក ខូយ រីដា អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ ដែលយកចិត្តទុកដាកគិតគូរអំពីសុខទុក្ខ និងសុខសុវត្ថិ​ភាព ដល់ពលរដ្ឋនាពេលធ្វើដំណើរ ។

 

ផ្សាយ​:ថ្ងៃទី​៧ ខែកុម្ភៈ​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង