ជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines​ ពីក្រុងព្រះសីហនុទៅកាន់ទីក្រុងសៀមិន (XMN) នៃសាធារណរដ្ឋ ប្រជាមានិតចិន​ ត្រូវបានសម្ភោដាក់អោយ​ប្រតិបត្តិ​ការក្រោមអធិបតីភាព ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​។

(ខេត្តព្រះសីហនុ)​៖ ឯកឧត្តម​ ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីសម្ពោធដាក់ឱ្យដំណើរការជើងហោះហើរ ដំបូង លេខ ZA687 ដែលតភ្ជាប់ដោយ ត្រង់ពី ខេត្តព្រះសីហនុ (KOS) ទៅកាន់ ទីក្រុងសៀមិន (XMN) នៃសាធារណរដ្ឋ ប្រជាមានិតចិន។

ការតភ្ជាប់ស្ពានមិត្តភាពនិងពាណិជ្ជកម្ម

ជើងហោះហើរលេខ ZA687 ដំណើរការ ដោយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines គឺជាការឆ្លុះបញ្ចាំងពី កិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងកម្ពុជា និងចិន។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានគូសបញ្ជាក់ថា ការ តភ្ជាប់ផ្លូវអាកាសនេះ មិនត្រឹមតែជា ការសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវ ទេសចរប៉ុណ្ណោះទេ ប៉ុន្តែគឺជា៖ ច្រករបៀង សេដ្ឋកិច្ច ទាក់ទាញអ្នកវិនិយោគពីទី ក្រុងសៀមិន ដែលជាតំបន់សេដ្ឋកិច្ច ពិសេសឈានមុខគេរបស់ចិន មកកាន់ ខេត្តព្រះសីហនុ និងការជំរុញទេសចរណ៍ បើកផ្លូវឱ្យទេសចរចិនចូលមកទស្សនា តំបន់ឆ្នេរដ៏ស្រស់ស្អាត និងកោះនានា របស់កម្ពុជាកាន់តែងាយស្រួល ពង្រឹង ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន នៃទីក្រុងទាំងពីរ។

ឯកឧត្តម ម៉ាង ស៊ីណេត បន្ថែមទៀតថា “ការបើកជើងហោះហើរថ្មីនេះ គឺជាសក្ខីភាព មួយបង្ហាញថា ខេត្តព្រះសីហនុនៅតែ ជាគោលដៅវិនិយោគ និងទេសចរណ៍ដ៏ មានសក្តានុពលបំផុត និងមានសុវត្ថិភាព សម្រាប់ភ្ញៀវអន្តរជាតិ” ឯកឧត្តម អភិបាលខេត្ត ព្រះសីហនុ បានបង្ហាញនូវក្តីសង្ឃឹមយ៉ាង មុតមាំថា តាមរយៈជើងហោះហើរនេះវានឹងជួយជំរុញឱ្យសកម្មភាពអាជីវកម្ម ក្នុង ខេត្តព្រះសីហនុមានភាពរស់រវើកឡើងវិញ ជាពិសេសស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្ត ព្រះសីហនុទៅជា “តំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង”៕

 

ផ្សាយ​:ថ្ងៃទី​៨ ខែកុម្ភៈ​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង